កម្លាំង​សមត្ថកិច្ច​ចំរុះ​ ​ចុះ​បង្ក្រាប​ទីតាំង​លួច​ស្ដុប​ឈើ​មួយ​កន្លែង​នៅ​ឆែប ​រឹបអូស​ឈើ​​ស្មើ​នឹង​៣.១២៧​ម៉ែត្រគូប

80

ព្រះវិហារ ៖ នៅវេលា​​ម៉ោង​៨ និង​៣០​នាទី ​​ថ្ងៃទី​១៦​ខែកក្កដា ឆ្នាំ​២០២០​នេះ ​កម្លាំងចំរុះ ​បាន​ចុះ​បង្ក្រាប ទីតាំង ស្តុ​ប​ឈើ​ មួយ​កន្លែង ស្ថិតនៅ ភូមិ​ឆែប​លិច ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​ ​បាន​រឹបអូស ​ឈើ សន្និធិ ប្រភេទ លេខ​០១(​ឈើ​ស្រឡៅ ) ចំនួន​៧៦​សន្លឹក ស្មើនឹង​៣.១២៧​ម៉ែត្រគូប​។​

​ប្រតិបត្តិការនេះ ​ចូលរួមដោយ​លោក​លិញ ស៊ឹម ឡូត ប្រធាន កា​រិយា​ល័យ​កសិកម្ម​សហការ ​ជាមួយ លោក សេង ​លាង ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប ​និង​មានការ​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ស្រុក​ឆែប ​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ឆែប​មួយ ​ចុះបង្ក្រាប ​ទីតាំង​ស្តុ​ប​ឈើ​សន្និធិ​មួយ​កន្លែង ​គ្មាន​លិខិត​អនុញ្ញាត​ពី រដ្ឋបាល​ព្រៃឈើ​។ បច្ចុប្បន្ន​ វត្ថុ តាំង​ ត្រូវ​បាន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ ដើម្បី​ចាត់ចែង​ទៅ​តាម​នីតិ​វិធីច្បាប់​៕

ចំណែក