Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋ ផ្តល់បទបង្ហាញដល់ប្រជាកសិករស្តីពីជំនួបការងារ និងមុខរបរ ដើម្បីកាត់បន្ថយការចំណាយ

ខេត្តបាត់ដំបង! កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង បានអញ្ជើញចុះជួបប្រជាកសិករជិត២០០នាក់ដើម្បីផ្តល់បទបង្ហាញស្តីពីជំនួបការងារ និងមុខរបរ ដើម្បីកាត់បន្ថយការចំណាយ។

ក្នុងឱកាសជំនួបជាមួយប្រជាកសិករនៅស្នាក់ការក្រុមហ៊ុន(វេលស៍ខបម៉ាឃីធីង)សាខាខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ឋ បានមានប្រសាសន៍ថា ក្រុមហ៊ុន(វេលស៍ខបម៉ាឃីធីង)មានផលិតផលជាច្រើនប្រភេទជាស្នាដៃរបស់កូនខ្មែរដែលផ្សំឡើងពីម្សៅរុក្ខជាតិ១០០%ប្រើមិនប៉ះពាល់ដល់សុខភាព ទាំងរបស់ហូបចុក និងរបស់ប្រើប្រាស់ផ្សេងៗ ហើយបើនិយាយពីសាប៊ូបោកខោអាវវិញគឺយើងចំណាយតែមួយស្លាបព្រាយើងអាចបោកបានរហូតទៅដល់ប្រាំកំផ្លេហើយសាច់ក្រណាត់ស្អាតហើយថ្មីបានយូរ ជាពិសេសខាងកសិកម្ម គឺខាងក្រុមហ៊ុនមានជីធម្មជាតិដែលកាត់បន្ថយការចំណាយតិចចំណេញច្រើន និងកំណើនទិន្នផល១០០%ផងដែរ។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានលើកឡើងថា អ្វីដែលឯកឧត្តមចង់អោយបងប្អូនបានគឺភាពជាម្ចាស់ជំនួញ ព្រោះគ្រប់គ្នាអ្នកណាក៏ចង់មានភាពរីកចំរើន អ្នកណាក៏ចង់មានចំណូលខ្ពស់តែមិនដឹងថាត្រូវធ្វើដូចម្តេច តែខាងក្រុមហ៊ុនមានរោងចក្រផលិតនូវគ្រឿងសំអាង ទាំងអាហារសុខភាព និងកសិកម្ម ហើយបើបងប្អូនចង់រកស៊ីយើងត្រូវស្វែងរករោងចក្រជាមុន បន្ទាប់ពីរកប្រភពរោងចក្រហើយយើងត្រូវរកប្រភពជំនាញ ហើយបើមានជំនាញហើយជាចុងក្រោយយើងត្រូវរកទុន តើយើងរកទុនពីណាបាន តែខាងក្រុមហ៊ុនចង់អោយតែបងប្អូនមានស្នាមញញឹម ហើយចេះនិយាយផ្អែមៗទៅកាន់អតិថិជន តារាឃោសនា ឬក៏អាជីវករ នៅពេលជួបគេគឺគ្រាន់តែនិយាយថា វេលស៍ គឺមានទំនិញគ្រប់ប្រភេទដែលយើងត្រូវការ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្នុងនាមជាស្ថាបនិកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ដែលមានបទពិសោធន៍ព្រមលះបង់ទាំងកំលាំងកាយ កំពុងចិត្ត និងប្រាជ្ញា ដើម្បីបង្រៀនអោយបងប្អូនចេះធ្វើជំនួញ ហើយកែប្រែជីវភាពបងប្អូនបាន ដូច្នេះបងប្អូនចាយពេលបន្តិចដើម្បីជីវភាពប្រសើ ចាយពេលបន្តិចដើម្បីកែប្រែជីវភាពទាំងអស់គ្នា(ខ្មែរធ្វើបាន)។