ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ អនុញ្ញាត​ឱ្យ​​កាស៊ីណូ​បើក​​ដំណើរការ​ឡើងវិញ ​តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​បង្ការកូវីដ១៩

29

ភ្នំពេញ ៖ ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បាន​អនុញ្ញាត​ឱ្យកាស៊ីណូនៅកម្ពុជា អាច​បើក​ដំណើរ​ការ​ឡើងវិញ​ តែត្រូវបំពេញ​លក្ខខណ្ឌ​សុខាភិបាល ក្នុងការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​​មេរោគ កូវីដ១៩​ តែដំណើរការនេះ​ គឺសម្រាប់តែល្បែងភ្នាល់​ និងស្លុតម៉ាស៊ីន ប៉ុណ្ណោះ។

បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានបញ្ចប់ ឯកឧត្ដម ផៃ ស៊ីផាន ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់លើទំព័រ​ Facebook ផ្លូវការ​របស់​ខ្លួនថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា ​នៅថ្ងៃទី០៣ ​ខែកក្កដា នេះ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​កាស៊ីណូ ​ មាន​លទ្ធភាពបើកប្រតិបត្តិការ​អាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែ​មាន​តែល្បែងភ្នាល់​ និង​ស្លុតម៉ាស៊ីន ​ប៉ុណ្ណោះ។ ​កាស៊ីណូទាំង​អស់នោះ ត្រូវស្នើសុំការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ​ដែលមានភ្ជាប់លក្ខខណ្ឌ តម្រូវមួយចំនួន​ នៃវិធានការការពារមេរោគកូវីដ-១៩»។

កាល ពីខែមេសា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន​ បាន​សម្រេចបិទកាស៊ីណូនៅទូទាំង ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩៕

ចំណែក