​ដី​មាន​ហាង​ឆេង​ខ្ពស់​ជាប់​ផ្លូវជាតិ​លេខ​១​ ស្រុក​កៀនស្វាយ ​​ឈ្មួញ​ចាក់​ដី​លុប​ត្រពាំង​​របស់​រដ្ឋ​​​ យក​​ធ្វើជា​កម្ម​សិទ្ធ​ឯកជន​ ​​ក្រោម​លេស​អភិវឌ្ឍន៍​មូលដ្ឋាន ​​​

99

កណ្តាល ៖​ ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ហៅ​ឈ្មោះ​ថា ​«ត្រពាំង​កំប្លោក​វិល» ​សាធារណៈរបស់រដ្ឋ​ មួយកន្លែង​ស្ថិតនៅ​​ខាងលិច​ជាប់​ថ្នល់ជាតិ​លេខ​១​ ក្នុងភូមិ​ព្រែក​តាកែវ​២ ​ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ត្រូវ​បាន​ឈ្មួញ​អ្នកមាន​លុយ​ ​កំពុង​ចាក់​ដី​លុប​រំលោភ​យក​ធ្វើជា​កម្មសិទ្ធ​ផ្ទាល់ខ្លួន ក្រោម​លេស​​លក់​យក​លុយ​ធ្វើ​ផ្លូវ​អភិវឌ្ឍន៍​មូលដ្ឋាន តែ​ធាតុ​ពិត​សង្ស័យ​លក់​យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​រៀងៗ​ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​ បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ត្រពាំង​រដ្ឋនេះ​ កើតមានឡើង​តាំងពី​សម័យ​ដើម​មក​ម្ល៉េះ ដែល​អ្នកភូមិ​តែងតែ​នាំគ្នា​ហៅថា​ ត្រពាំង​កំប្លោក​វិល ​និង​ខ្លះ​ទៀត​ហៅ​បឹង​កំប្លោក​វិល​ ។​ ត្រពាំង​នេះ កាលពីមុន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​យក​ទឹក​ប្រើប្រាស់ មុជ ​ដាំ ​ស្ល ពិសេស​ស្រោចស្រព ​ផលដំណាំ​ផ្សេងៗ​ ។​ ប៉ុន្តែ​បច្ចុប្បន្ន​ប្រទេស​មានការ​អភិវឌ្ឍ​ជា​បន្ដបន្ទាប់​ ពលរដ្ឋ​ បុក​អណ្តូង​គ្រប់​ផ្ទះ ​លែង​មាន​អ្នក​យក​ទឹក​ត្រពាំងនេះ ប្រើប្រាស់​តទៅទៀត​ ​។ ​ត្រពាំង​នេះ​ មាន​ជម្រៅ​ជ្រៅ​ណាស់ ​សូម្បីតែ​កាលពី​ជប៉ុន​ធ្វើ​ផ្លូវជាតិ​លេខ​១ ​ដាក់​ម៉ា​ស៊ីន​ធំៗ​បូម​ពង្រីង​ក៏​អត់​រីង​ដែរ​។​ ស្រាប់តែ​ឥឡូវ ​មាន​បុគ្គល​អ្នកមាន​លុយ​ ​ម្នាក់​ ដែល​គេ​ស្គាល់​ឈ្មោះ ​សោម ​រតនា រ​ស់​នៅ​ ​រាជធានី​ភ្នំ ជួល​ឡាន​ដឹកជញ្ជូន​អាចម៍​ដី ​ជាច្រើន​គ្រឿង​សម្រុក​ចាក់​ដី​លុប​ត្រពាំង​សាធារណៈរបស់រដ្ឋ​​រំលោក​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ​ទៅវិញ​។​

សកម្មភាព​នេះ ​ធ្វើ​អោយ​មហាជន​ជាច្រើន​ដាក់​​ការ​សង្ស័យថា ​វា​ទាល់តែ​មានការ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ ​បើ​មិន​ដូច្នោះ​បុគ្គល​ម្នាក់​នេះ ​មិន​អាច​ចាក់​ដី​លុប​បឹង​សាធារណៈ​រំលោភ​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ បានឡើយ​។​ មិនតែប៉ុណ្ណោះ​ពេល​ដែល​អ្នក​សារ​ព័ត៌មាន ​ចុះទៅ​ថត​ផ្ដិត​យក​រូបភាព​ដើម្បី​ផ្សព្វផ្សាយ​ បែរជា​មាន​បុរស​ម្នាក់​មាឌ​ធំ ​ពាក់​អាវ​យឺត​ដៃ​ខ្លី ​ស្លៀក ខោ​ទាហាន​ជើងវែង ​ដើរ​ចេញ​មក​សួរ​អ្នក​សារ​ព័ត៌មាន​ថា ​លោក​ឯង​មក​ថត​នេះ​ មាន​បាន​សុំ​ការ​អនុញ្ញាត​ពី​មេ​គេ​អត់​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក ទេព ឈួន ​មេឃុំ​សំរោង​ធំ ​បានឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១ ​ខែកក្កដា ថា ប្រជា​ពលរដ្ឋ​ចេះតែ​នាំគ្នា​មក​ចាប់​យក​សង់​លំនៅឋាន​ជុំវិញ នៅ​សល់​កណ្តាល ​ភូមិ ឃុំ ក៏​បាន​ទាក់ទង ​ជាមួយ​ខាង​ស្រុក​ ឯកភាពគ្នា ​ដោះដូរ​ត្រពាំង​នេះ ​អោយ​ទៅ​ឈ្មួញ ​ដើម្បី​យក​លុយ​ប្រើប្រាស់​ធ្វើ​ផ្លូវ​អភិវឌ្ឍន៍ ​ក្នុង​មូលដ្ឋាន​។​ចំណែក​លោក​ អ៊ូ ឈាង ​អភិបាលស្រុក​កៀនស្វាយ មិន​អាច​សូម​ការ​បំភ្លឺ​បានទេ ​ដោយសារ​ទូរស័ព្ទ​ចូល​មិន​លើក​។​រីឯ​លោក ​សុខ ពិ​សិទ្ធ ​អភិបាលរង​ស្រុក ប្រាប់ថា ​រូបលោក​ពុំបាន​ដឹង​ច្បាស់​នោះទេ​ តែ​បើ​តាម​លោក​ដឹង​ខ្លះៗ​ ប្រហែលជា​ឈ្មួញ​គេ​ទិញ​ពី​ប្រជា​ពលរដ្ឋ​ជុំវិញ ​ហើយ​នៅ​កណ្តាល​ខ្លាច​មានការ​ទន្ទ្រាន​យក​ពី​សំណាក​ពល​រដ្ឋ​ទៀត ទើប​អាជ្ញាធរ​សម្រេច​លក់​ទៅ​អោយ​ឈ្មួញ​យក​លុយ​មក​អភិវឌ្ឍន៍​មូលដ្ឋាន​។ ចំណែក​ម្ចាស់ដី​ ដែល​គេ​ស្គាល់​ឈ្មោះ ​សោម ​រតនា រ​ស់​នៅ​ ​រាជធានី​ភ្នំ​ អង្គភាព​យើង​មិន​អាច​សុំការ​បញ្ជាក់​​បាន​នៅឡើយទេ​ ៕

ដោយ ៖ 068 59 4000, 096 49 39 998

លោក​ អ៊ូ ឈាង ​អភិបាលស្រុក​កៀនស្វាយ
ចំណែក