ប្តី​ប្រពន្ធ​ពីរ​នាក់​ឈ្លោះប្រកែក​ដណ្ដើម​កូន​គ្នា​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹងរាំង

8

បាត់ដំបង ៖ ​មានការ​ភ្ញាក់ផ្អើល​ក្រោយ​ប្តី ប្រពន្ធ ពីរ​នាក់​ឈ្លោះប្រកែក​គ្នា​ដណ្ដើមយក​កូន ពេញ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹងរាំង ​កាលពី​វេលា​ម៉ោង ​១០​និង​០០​នាទី ​ថ្ងៃទី​២៩ ​ខែមិថុនា ​ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងរាំង ​ឃុំ​បឹងរាំង ស្រុក​កំរៀង ​ខេត្តបាត់ដំបង​។

បើ​តាម​ការបញ្ជាក់​អះអាង​ពី​ភាគី​ជា​ប្រពន្ធ ​ឈ្មោះ តី ​ដែល​បច្ចុប្បន្ន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យដឹងថា ខ្លួន​ជាមួយ​ឈ្មោះ ថោង ចាន់​ធា​រិ​ទ្ធ ស្រលាញ់​ជា​សង្សារ​និង​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​មិនបាន​ចុះ​អេ​តា​ស៊ីវិល​ជាមួយគ្នា​អី​នោះទេ ​ហើយ​ការរស់នៅ​ជាមួយគ្នា​រយះ​ពេល​កន្លងមក​ ឈ្មោះ ចាន់ ធា​រិ​ទ្ធ ​តែងតែ​ធ្វើបាប​មក​លើ​រាងកាយ​អ្នកស្រី​ជា​បន្តបន្ទាប់ ​រហូត​នៅ​ពេលដែល​អ្នកស្រី​ឈឺពោះ​កើតកូន​ធ្លាក់ឈាម​គេ​ថា ​យើង​យក​កាំ​យក​ពៀរ​គេ​ណាស់​។

អ្នកស្រី ​បន្តថា លុះ​មួយ​រយះពេល​ក្រោយមក ​កូន​បាន​ជាង​មួយ​ខួប​ឈ្មោះ ​ចាន់​ធា​រិ​ទ្ធ ​បាន​យក​កូន​មក​ចិញ្ចឹម​បាន​ប្រហែល​២០​ថ្ងៃ ​តែ​ការ​ចំណាយ​ថ្លៃ​ទឹកដោះគោ ​និង​ការ​ស្លៀកពាក់​ផ្សេងៗ ​គឺ​អ្នកស្រី​ជា​អ្នក​ផ្តល់​ផ្ញើ​លុយ​អោយ​ទាំងអស់​។

ចំណែក​លោក ថោង ចាន់​ធា​រិ​ទ្ធិ ដែល​ត្រូវជា​ប្តី​រស់នៅ​ភូមិ​ស្វាយដង្គុំ ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ​បាន​រៀបរាប់​​ដែរ​ថា ​លោក​ស្រលាញ់​និង​រស់នៅ​ជាមួយ​ប្រពន្ធ​ឈ្មោះ តី ​អស់​រយៈពេល​០៦​ឆ្នាំ​មក​ហើយ​ ទើបបាន​កូនប្រុស​មួយ​ ដែល​ទើប​មាន​អាយុ​០១​ខួប​០៩​ខែ​ ដោយសារតែ​ប្រពន្ធ​រត់​រហូត​មិនបាន​រស់នៅ​ជុំគ្នា​ នោះទេ​។

មាន​ថ្ងៃមួយ​គ្រួសារ​លោក​មាន​ទាំង​កូនស្រី​ប្រពន្ធ​ប្តី​មុន​ម្នាក់​ផង​ បាននាំគ្នា​ទៅ​ហូប​អី​នៅ​ហាង​មួយ​ជុំគ្នា ​លុះ​ក្រោយមក​ប្រពន្ធ​ឈ្មោះ​តី​ បាន​ប្រើ​លោក​ទៅ​ទិញ​ច្រក​ម្ហូប ភ្លាម​នោះគេ ​ក៏បាន​នាំ​យក​កូនស្រី​គេ​គេច​ទៅ​បាត់ ​ដោយ​ទុក​កូនប្រុស​តូច​ចោល​អោយ​លោក​មើលថែ​។​ លុះ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា​នេះ ​ក៏បាន​ណាត់គ្នា​មក​សាលាឃុំ​បឹងរាំង ​ក្នុងស្រុក​កំរៀង​ដើម្បី​ផ្តិត​មេដៃ​រឿង​លក់​ដី ក៏​ស្រាប់តែ​នាង​(​ប្រពន្ធ​)​ បាន​ប្រើ​ល្បិច​និង​យក​កូន​តែ​ម្តង​៕

ចំណែក