សង្វៀន​​ជល់​មាន់​ និង​អាប៉ោង​ ​​មាន​​​​ម្ចាស់​​ឈ្មោះ​ កួយ ​​​ភ្នាល់​ដាក់​រាប់​ពាន់​ដុល្លារ​ កំពុង​បើក​​ដំណើរការ​យ៉ាង​រលូន​ ​នៅ​ស្រុក​ត្បូងឃ្មុំ

658

ត្បូងឃ្មុំ​ ៖​ ​ទីតាំង​ល្បែង​សង្វៀន​ជល់​មាន់​ និង​អាប៉ោង​ដ៏​ធំ​មួយ​កន្លែង ​ស្ថិតនៅ​ភូមិ​៨៣​ ឃុំរការពប្រាំ ស្រុក​ត្បូងឃ្មុំ ​ខេត្តត្បូងឃ្មុំ ​កំពុង​បើក​លេង​​​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​ ​មិន​មាន​ការ​រំខាន​ដល់​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​​ ​ចុះ​បង្ក្រាប​នោះ​ឡើយ​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ ​បាន​ឲ្យ​ដឹង​ថា ​ពួកគាត់​ តែងតែ​ឃើញ​មានការ​ដឹកជញ្ជូន​មាន់​​​ថ្ងៃ​មកលេង​ ​ជា​រៀង​រាល់​ មិន​ខ្លាច​នឹង​ជំងឺ​កូវីដ​១៩មែន ​​ដែល​គេ​​ហាមឃាត់​មិន​ឲ្យ​ជួបជុំគ្នា​បែក​ជា​មក​បង្កើត​សង្វៀន​ជល់​មាន់​ និង​អាប៉ោង ​លេង​​ហ៊ោកញ្ជ្រៀវ​កងរំពង​យ៉ាង​ខ្លាំង ​មិន​ឃើញ​មាន​សមត្ថកិច្ច​ អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មួយ​ណា​ ​ចុះ​មក​បង្ក្រាប​​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹងថា ​សង្វៀន​ និងអាប៉ោង​ដ៏​​ធំ​មួយ​កន្លែង​នេះ​ ​​​ម្ចាស់​​ឈ្មោះ​ កួយ ​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន​ ​ដោយ​​​សង្ស័យ​ថា ​មាន​ការ​ឃុបឃិត​គ្នា​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​ ​រវាង​​ម្ចាស់​សង្វៀន​ ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ហើយ​មើល​ទៅ ! ​បានជា​គ្មាន​អ្នកណា​ចុះ​មក​បង្ក្រាប​ និង​ធ្វើការ​ទប់​ស្កាត់​ផង​នោះ​​។ ​​ម្ចាស់​សង្វៀន​ឈ្មោះ កួយ ​​បាន​ប្រកាស​ក្ដែងៗ ​​ប្រាប់​​ក្រុម​អ្នក​ញៀន​ល្បែង​ថា ​កុំ​បារម្ភ​រឿង​ប៉ូលិស​ចាប់អី ​ព្រោះ​លោក​បាន​រត់ការ​ដល់​លើ​អស់ហើយ​។​

ប្រភពពី​អ្នកសង្កេតការណ៍​ ​បាននិយាយថា​ ពួកគាត់ឃើញតែអ្នកញៀនល្បែង ​មក​ពីទីជិតទីឆ្ងាយ មាន​ទាំងរថយន្ដ ​ទាំងម៉ូតូ ស្ពាយ​និង​យួរ​កន្ត្រក​​មាន់​ជល់​ទៅ​លេង​ដូចគេ​ហែកឋិន​​ដោយ​ស្រែក​ហ៊ោក​ញ្ជ្រៀវ​លាន់​កង​រំពង ​ហើយ​គេ​ភ្នាល់​ជល់​មួយគូៗ​ ដាក់​លុយ​រាប់​រយ​ រាប់ពាន់ដុល្លាឯណោះ​។ ​ប្រជា​ពលរដ្ឋ​ ពលរដ្ឋ ស្នើ​ដល់អាជ្ញាធរខេត្តត្បូងឃ្មុំមេត្តាចាត់កម្លាំង​ជំនាញ​ចុះ​មក​ត្រួត​ពិនិត្យ ​និង​មាន​ចំណាត់បង្ក្រាបសង្វៀនជល់មាន់​ទីតាំង​ខាងលើ​ផង​ បើ​មិន​អញ្ចឹង​នោះ​ទេ ​និង​កើត​មាន ចោរឆក់​ ចោរលួច ​ចោរប្លន់ ​និង​មាន​អំពើហិង្សា​មិន​ខាន ។

ប្រជាពលរដ្ឋ សំណូមពរ​ដល់​លោក​ឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត​ត្បូងឃ្មុំ ​នឹង​​លោក​អធិការ​ស្រុក​ ត្បូងឃ្មុំ សួស ស៊ាងលី ​ជួយ​អនុវត្ត​ច្បាប់ ​​ដើម្បី​ភូមិ​.​ឃុំ​.​មាន​សុខ​សុវត្ថិភាព​ទាំង​៩​ចំណុច​ ​របស់​​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម ស ខេង កុំ​អោយ​មាន​ការរិះគន់​នឹង​ព្រួយបារម្ភ​​ពី​សុខ​សុវត្ថិភាព​​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ ៕​

ការិយាល័យនិពន្ធ ៖ 015 410 999 ,

ចំណែក