ពលរដ្ឋ១៣គ្រួសារ ទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

46

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយ  ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខាខេត្ត បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌ ចែកជូនគ្រួសារពលរដ្ឋជួបការលំបាក ចំនួន១៣គ្រួសារ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងពិធីនេះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់គ្រួសារពលរដ្ឋទាំងអស់ ។ លោកថា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់  ពោលគឺ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ 

ជាមួយគ្នានេះ ឯកឧត្តម ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការពារ  និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់  ការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ។

គួរបញ្ចាក់ថា អំណោយដែលត្រូវ ចែកជូនគ្រួសារពលរដ្ឋជួបការលំបាក ក្នុង០១គ្រួសារៗទទួលបាន ៖  អង្ករ ២៥គីឡូក្រាម, មី១០ កញ្ចប់, ឃីត០១កញ្ចប់មាន(មុង ក្រមា អាវយឺត), ត្រីខ០៦កំប៉ុង, ទឹកត្រី០១យួរ, ទឹកស៊ីអ៉ីវ០១យួរ, ទឹកវីឃែរ ២០លីត្រ០១ធុង, ថវិកាមួយចំនួនផងដែរ ៕

ដោយ ៖ សាលី

ចំណែក