កម្ពុជាខេត្តបាត់ដំបង និងបន្ទាយមានជ័យ ជួបអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ

9

បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្តបាត់ដំបង ប្រទេសកម្ពុជា បានជួបពិភាក្សាគ្នាជាមួយ អាជ្ញាធរខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដើម្បីបើកច្រកទ្វាអន្តរជាតិ និងច្រកតំបន់ ដែលជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ សារឡើងវិញ ។

ប្រតិភូកម្ពុជាមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងខាងភាគីថៃមានលោក បរិនបញ្ញា ភោធិសាធ អភិបាលខេត្តស្រៈកែវ និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធបានចូលរួមជាច្រើនរូបទៀត ។

កិច្ចប្រជុំពិភាក្សាបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ មាន ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ និងបឹងត្រកួន និងខេត្តបាត់ដំបង ច្រកអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រៈកែវ ។

ក្នុងនោះភាគីកម្ពុជា បានស្នើរសុំអោយចេញចូល១ថ្ងៃ ៣.០០០នាក់ ចេញចូលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃ អនុញ្ញាតិ៣០០ជើង ក្នុង១រទេសអនុញ្ញាតិ៦នាក់ តែត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ពលករដែលមានបដឺផាស រឺប័ណ្ណឆ្លងព្រំដែន ត្រូវអនុញ្ញាតិរយៈពេល៣ខែ ចំនួន៩០ថ្ងៃ ដែលធ្វើកសិកម្មតាមបន្ទាត់ព្រំដែន ។

ទោះជាយ៉ាងណា ក្នុងប្រជុំពិភាក្សានេះ ភាគីថៃបានទទួលយកសំណើរ របស់លោកអភិបាល បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលថៃ ដើម្បីសម្រេច និងជម្រាបជូនមកវិញពេលក្រោយ ៕

ចំណែក