ស្នងការខេត្តបាត់ដំបង ទទួលមុងជ្រលក់ថ្នាំ ពីគម្រោងរបស់នាយកដ្ឋានសុខាភិបាល នៃក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលជាតិ

6

បាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញទទួល និងប្រគល់មុងជ្រលក់ថ្នាំ ចំនួន ១៣៩កញ្ចប់ ស្មើនឹងចំនួន ៦.៩៥០មុង ដែលជាគម្រោងរបស់ នាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលជាតិ ។

ការប្រគល់នេះ ដឹកនាំដោយលោកស្រីវរសេនីយ៍ឯក កៅ សុគន្ធាវី នាយការិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល នៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការនគរបាលក្រុង-ស្រុកទាំង១៤ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង ៤វរៈផងដែរ ។

នាឱកាសនោះដែរ ឯកឧត្តមស្នងការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងអស់ ពិសេសកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវយកចិត្តទុកដាក់អោយបានហ្មត់ចត់ក្នុងការថែរក្សាសុខភាព ជាពិសេសជំងឺគ្រុនចាញ់នេះតែម្តង ដោយត្រូវអនុវត្តទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលបានណែនាំ  ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំ ពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុ ខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានយកចិតទុកដាក់ពីសុខភាពរបស់កងកម្លាំងនគរបាលជាតិ ពិសេសគឺកងកម្លាំងនគរបាលខេត្តបាត់ដំបង ។

ឯកឧត្តម ឧត្តមសេនីយ៍ស្នងការក៏បានគោរពជូនពរចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះចំពោះលោកស្រី វរសេនីយ៍ឯក កៅ សុគន្ធាវី នាយកា រិយាល័យស្រាវជ្រាវ និងបណ្ដុះបណ្ដាលនាយក ដ្ឋានសុខាភិបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងគ្រុនចាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាលនៃអគ្គភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានចំណាយពេលវេលាក្នុងការដឹកនាំក្រុមការងារនាំយកមុងជ្រលក់ថ្នាំមកប្រគល់ជូនកងកម្លាំងស្នងការនគរបាលខេត្តបា ត់ដំបង និងសូមអោយមានសុខភាពល្អ បរិបូណ៍ ប្រាជ្ញាភ្លឺថ្លាទទួលបានជោគជ័យគ្របភារកិច្ច  និងសូមជៀសផុតឆ្ងាយពីជំងឺកាចសាហាវ ពិសេសជំងឺកូវីដ-១៩ និងជួបតែព្រះពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សាលី

 

 

ចំណែក