នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យ០៣នាក់ដកហូតអាវុធខ្លី០១ដើម និងថ្នាំញៀនជាច្រើនកញ្ចប់

ខេត្តបាត់ដំបង! ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចាត់អោយវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងចុះល្បាតជាប្រចាំដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធករណី ប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាក់ស្តែងនៅវេលាម៉ោ១៦និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែចុះធ្វើការល្បាតនៅចំណុចមុខរោងម៉ាស៊ីនពូប៉ូយ ស្ថិតក្នុងភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ​ ដោយបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ។

កិច្ចប្រតិបត្តិការនេះដែរក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ឈ្មោះ ហ៊ឺង រដ្ឋមុនី ហៅខ្លា ភេទប្រុស អាយុ​៣៥ឆ្នាំ មានទីលំនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង(មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន២លើក ពាក់ពន្ធ័ករណីផលចោរកម្ម និងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) និងបានដកហូតវត្ថុតាងរួមមាន! -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៧ថង់ ទម្ងន់(១,៩៩)ក្រាមទាំងសំបកសង្ស័យមានសារធាតុញៀន ,ទូរស័ព្ទដៃចំនួន០២គ្រឿង , កាបូបលុយមួយ ,ប្រាក់ខ្មែរចំនួន២៣៥០០៛(ពីរម៉ឺនបីពាន់ប្រាំរយ)
-ម៉ូតូ០១គ្រឿងម៉ាកហុងដាវីនន័រពណ៍ខ្មៅ និងអាវុធខ្លីមួយដើមម៉ាកឡុក LOCK19 លេខK4YKZG1YS01_2101698 ,បង់ចំនួន០១ គ្រាប់ចំនួន៣០គ្រាប់ ។

ក្រោយឃាត់ខ្លួននិងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ដោយមានកាអនុញ្ញាតពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃដដែលវេលាម៉ោង ២០និង០០នាទី កម្លាំងសមត្ថកិច្ចបានបន្តឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត
១,ឈ្មោះ ម៉ៃ គឹមហយ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង
២,ឈ្មោះ ហេង ចិត្រា ហៅចិត្ត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន! -ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៦ថង់ ទម្ងន់(១.៦០ក្រាម)ទាំងសំបកសង្ស័យមានសារធាតុញៀន, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង , សំភារកែច្នៃសំរាប់ប្រើប្រាស់ថ្នាំមួយចំនួន,កាបូបលុយចំនួន០១ និងទូរស័ព្ទដៃចំនួន០២គ្រឿង។

ជនសង្ស័យនិងវត្ថុតាងរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

CATEGORIES
Share This