នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធអំពើលួច

5

បាត់ដំបង ៖ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងអំពើលួច ០៣ករណី ផ្សេងគ្នា ក្នុងថ្ងៃតែមួយ ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយករណីទី០១ និងទី០២ ធ្វើឡើងនៅវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របពេលដែលកម្លាំងចុះធ្វើការល្បាតក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ត្រង់ចំនុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឃាត់ខ្លួនបាន ២នាក់ រួមមាន៖ ១.ឈ្មោះ វ៉ាន់ តុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដកហូតបាន  ខ្សែភ្លើងម៉ាស៊ីនត្រជាក់ចំនួន ១៣ម៉ែត្រ, ខ្សែភ្លើង ១x១ចំនួន ២ម៉ែត្រ, ទុយោស្ពាន់ម៉ាស៊ីនត្រជាក់ ចំនួន៤កំណាត់ ។ ២.ឈ្មោះ អ៊ឹម សឹមហាន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដកហូតបាន  ខ្សែភ្លើងដុតរួចចំនួន ០១ដុំ ។

ករណីទី០៣ ធ្វើឡើងនៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ  ប៊ី សុភក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ថាមានករណីអំពើលួច ត្រង់ចំណុចក្រុមទី ១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលសម្ភារ:បាត់បង់មានរទេះដឹកអីវ៉ាន់ពណ៌ខៀវ ចំនួន ០១គ្រឿង ។ កម្លាំងបានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ នឿម វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដកហូតបាន រទះដឹកអីវ៉ាន់ ពណ៌ខៀវ ចំនួន០១ គ្រឿង ដែលជារបស់ជនរងគ្រោះ  ។

ជនសង្ស័យទាំង៣នាក់ ក្រោយឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី​

 

ចំណែក