យ៉ាងហោច! មានពលករ ០១នាក់បានស្លា.ប់ និង របួស ធ្ងន់ស្រាល ២៤នាក់ក្នុងករណីក្រឡាប់រថយន្តនៅប្រទេសថៃ

ខេត្តច័ន្ទបុរី ៖ ពលករខ្មែរ០១នាក់ បានបាត់បង់ជីវិត និង ២៥នាក់ទៀតរងរបួសធ្ងន់ ស្រាល ខណ:កំពុងជិះរថយន្តថៃទៅស៊ីឈ្នួលបេះផ្លែមៀននៅខេត្តច័ន្ទបុរី។

យោងតាមគេហទំព័រក្នុងប្រទេសថៃបានឲ្យដឹងថានៅវេលាម៉ោង ០៦ និង ២៧នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣១៧ ក្នុងឃុំប៉ាក់តុង ស្រុកសយដាវ ខេត្តច័ន្ទបុរី ប្រទេសថៃមានករណីរថយន្តដឹកពលករខ្មែរក្រឡាប់ធ្លាក់ចេញពីផ្លូវ ។

ប្រភពដដែលបន្តថា នៅក្នុងរថយន្តនោះ មានដឹកពលករខ្មែរចំនួន ២៥នាក់ ទៅចម្ការដើម្បីបេះផ្លែមៀនអោយថៅកែថៃ  លុះដល់ត្រង់ចំណុចខាងលើ ទំនងជារថយន្តនេះបែកកង់មុខម្ខាង ទើបបណ្តាលឲ្យក្រឡាប់ផ្ងារជើងតែម្តង។

ក្នុងករណីគ្រោះថ្នាក់នេះផងដែរ មានពលករខ្មែរ០១នាក់ ត្រូវបានស្លាប់នៅនឹងកន្លែង របួសធ្ងន់ចំនួន១០នាក់ និងស្រាលចំនួន ១៤នាក់ ។ បច្ចុប្បន្នជនរងគ្រោះទាំងនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ស្រុកសយដាវ។

CATEGORIES
Share This