ក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩
ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ ក្រោមប្រធានបទ “ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា” ។
កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម គឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា រួមទាំងអស់លោកលោកស្រីជាប្រធាន អនុប្រធាន មន្ទីរអង្គភាពនានា មកពី៦០ស្ថាប័ន សរុបចំនួន៩០នាក់ ។
ពិធីនេះនឹងបញ្ចប់ នៅរសៀលថ្ងៃដដែល ជាមួយអាហារសាមគ្គី ក្រោមមតិសំណេះសំណាលបិទកម្មវិធីដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៕
ដោយ ៖ មង្គល
CATEGORIES ព័ត៌មានជាតិ