នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់យកកាំបិតចុងស្រូចចាក់សម្លា.ប់សង្សារខ្លួន

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានគរបាលក្រុងប៉ោយប៉ែតឃាត់បញ្ជូនស្នងការនគរបាលខេត្តភ្លាមៗកាលពីថ្ងៃទី១៦ធ្នូ២០២២បន្ទាប់ពីចាក់សម្លាប់សង្សារឯងព្រោះតែភ្លើងប្រចណ្ឌ។

លោក សៅ សារឿនអធិការក្រុងប៉ោយប៉ែតបានអោយដឹងថា នៅវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីឃាតកម្មមួយស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយរឿងហេតុដំបូងឡើយ ជនសង្ស័យឈ្មោះ ហុង ហ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកើតហេតុខាងលើបានឈ្លោះជេរប្រកែកជាមួយអ្នកជិតខាងផ្ទះមានចម្ងាយពីគ្នាប្រហែល៨ម៉ែត្រឈ្មោះឌិញ មិថុនា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ហើយពេលនោះជនសង្ស័យមានសភាពស្រវឹងស្រា ភ្លាមនោះដែរឈ្មោះ រី រឿង ជនរងគ្រោះ(សាកសព) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដែលបានមកស្នាក់នៅជាមួយឈ្មោះឌិញ មិថុនា បានស្រែកតបតទៅជនសង្ស័យខាងលើ ហើយភ្លាមនោះជនសង្ស័យបានយក កូនកាំបិតចេញមកក្រៅតែពុំទាន់បានធ្វើសកម្មភាពអ្វីទេ ហើយជនសង្ស័យបានចូលទៅក្នុងផ្ទះវិញនិងបានបិទភ្លើង បិទទ្វារផ្ទះ។តែពេលនោះឈ្មោះឌិញ មិថុនា បានស្រែក ថា ជេរអាញ់ង៉ែញៗដាច់សាច់ហើយចូលដេក។ពេលនោះជនសង្ស័យបានជេរតបតវិញ ចំណែកឈ្មោះ រី រឿង (សាកសព) បានជួយជេរទៅកាន់ជនសង្ស័យ ភា្លមនោះជនសង្ស័យបានចេញពីផ្ទះកាន់កូនកាំបិត ហើយចាក់ទៅលើឈ្មោះ រី រឿង (សាកសព) ចំដើមទ្រូងខាងឆ្វេង និងដាច់ចិញ្ចើមខាងស្ដាំ បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ចំពោះជនសង្ស័យ មានរបួសចំកដៃ ខាងឆ្វេង ពេទ្យបានរុំបង់របួស ។

ឈ្មោះ រី រឿង (សាកសព) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិ ទួលព្រំ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្រោយកើតហេតុកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាន ដើម្បីសួរនាំ។

ជនសង្ស័យឈ្មោះ ហុង ហ៊ាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹង ហើយប្រច័ណ្ឌជាមួយសង្សាឈ្មោះ រី រឿង (សាកសព) ដែលទៅស្រលាញ់ជាមួយឈ្មោះ ឌិញ មិថុនា ហើយខ្លួនក៏បានយកកូនកាំបិតចាក់ទៅលើឈ្មោះ រី រឿង តែម្តង។

លុះមកដល់ថ្ងៃទី ១៦ ខែធ្នូ  ឆ្នាំ២០២២ ដោយមានការសម្របសម្រួល ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ តាមរយៈ ទូរស័ព្ទបានបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យ លើសាកសពជាលទ្ធផល

សាកសពឈ្មោះ រី រឿង ផ្នែក ក្បាល នៅចងចិញ្ចើមផ្នែកខាងស្តាំ មានស្នាមមុតដាច់ ប្រវែង ៦ ស.ម ជំរៅដល់ឆ្អឹង -ផ្នែកដងខ្លួន មានស្នាមចាក់ក្រោមបំពង់ លើដើមទ្រូង ប្រវែង ៤ ស.ម ជំរៅ ៨ ស.ម-ផ្នែកអវយវ: ពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ

ក្រោយពីបានធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ ជំនាញស្នើសុំ ប្រគល់សាកសពជូន ទៅបងប្រុសបង្កើត សាកសព ឈ្មោះ រី នឿន ភេទ ប្រុស អាយុ៣២ឆ្នាំ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

CATEGORIES
Share This