ឯកឧត្តមអភិបាលខេត្តដឹកនាំមន្រ្តីរាជការកងកម្លាំងចូលគោរពបូជាលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវខាន់ ខៀវ ដើម្បីសុំពរជ័យក្នុងការអភិវឌ្ឍន៍មូលដ្ឋាន
ពោធិ៍សាត់៖ នៅថ្ងៃទី១៥ ខែធ្នួ ឆ្នាំ២០២២នេះឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ បានដឹកនាំមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធចូលគោរពបូជាលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវខាន់ ខៀវដែលមានបូជនីយដ្ឋានស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីសុំសេចក្តីសុខចំរើន និងនាំមកនូវការអភិវឌ្ឍន៍នានាក្នុងមូលដ្ឋានប្រកបដោយភាពរលូននិងជោគជ័យ។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តនិងលោកជំទាវមានប្រសាសន៍ថាក្នុងនាមថ្នាក់ដឹកនាំខេត្តសូមគោរពបួងសួងដល់បរមីលោកឧកញ៉ាឃ្លាំង មឿង និងលោកជំទាវខាន់ ខៀវ ព្រមទាំងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរអ្នកស្នេហាជាតិទាំងអស់តាមជួយទ្រទ្រង់ថែរក្សាការពារទំនុកបំរុងដល់បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តសូមមានសុខភាពល្អ មានកម្លាំងកាយចិត្តប្រាជ្ញាស្មារតីរឹងមាំដើម្បីបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនិងនាំមកនូវការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរក្នុងទឹកដីនៃខេត្តពោធិ៍សាត់ប្រកបដោយភាពរលូន ជោគជ័យជាដ៏រាបគាំទ្រនូវគោលនយោបាយប្រមុខរាជរដ្ឋាភិបាលដើម្បីឈានទៅទទួលបានការអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ក្នុងខេត្តពោធិ៍សាត់ទាំងមូលក៏ដូចទូទាំងប្រទេសក្នុងឆ្នាំ២០២៣ខាងមុខនេះ៕