អ្នកនាង អឿន ម៉ូលីកា ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន តាមដីកាតុលាការ

ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មេតុងទីនអនឡាញ ដ៏ល្បីល្បាញ គឺ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ៕

CATEGORIES
Share This