ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួនក្នុងស្រុកសំឡូត

ខេត្តបាត់ដំបង៖ ស្ត្រីវ័យចំណាស់ម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំនុចក្រុមទី១ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ហាយ ម៉ៅ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយចងករសម្លាប់ខ្លួនជាមួយនឹងដើមឈើនៅខាងក្រោយផ្ទះបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យនិងសាកសួរពីបងប្អូនសាច់ញាតិដោយបានបញ្ជាក់ថាជនរងគ្រោះគឺជាមនុស្សស្រវឹងស្រាជាប្រចាំហើយក៏បានចងកសម្លាប់ខ្លួនតែម្តង ក្រោយបញ្ចប់ការសាកសួរសមត្ថកិច្ចបានប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This