ក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចុះធ្វើការអប់រំផ្សព្វផ្សាយ ការទប់ស្កាត់ការរិករាលដាលនៅជំងឺកូវិដ១៩ ជំងឺគ្រុនឈាម តាមមូលដ្ឋាន

ប៉ៃលិន៖ រសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចង្អុលដឹកនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន ចុះធ្វើការអប់រំផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកទទួលផលចំនួន៣១ខ្នងផ្ទះ អ្នកចូលរួមចំនួន១២៣នាក់ស្រី៧៦នាក់ចែកម៉ាស់៨៩បន្ទះ ប័ណ្ណផ្សព្វផ្សាយអំពីវិធានការពារខ្លួនអំពីកូវីដ-១៩ ចំនួន៣១សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពីជំងឺគ្រុនឈាមចំនួន ២២សន្លឹក សាប៊ូ៣១ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមពីអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្អាតបរិវេណជុំវិញផ្ទះប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល កម្ចេចជំរកមូសខ្លា និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង មានស្នាមអុចៗពណ៌ក្រហមលើស្បែក។

ក្រុមប្រតិបត្តិសាខាបានបន្តលើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋទូទៅចូលរួមចាក់វ៉ាក់សាំងដុសជំរុញអោយបានគ្រប់ចំនួន និងអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនានា កុំអោយមានបន្តចូលក្នុងសហគមន៍បាន។

CATEGORIES
Share This