ថ្មីទៀតហើយបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថភ្លើងបុកអូសជាង២០ម៉ែត្របណ្តាលអោយរងរបួសធ្ងន់

ខេត្តបាត់ដំបង! បុរសម្នាក់បានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខណៈដែលកំពុងបើកបរម៉ូតូឆ្លងផ្លូវក៏ត្រូវរថភ្លើងបុកពេញទំហឹងអូសជាង២០ម៉ែត្រនៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី១២.ខែធ្នូ ឆ្ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវឆ្លងកាត់ទទឹងមួយកន្លែង ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងដឹកភ្ញៀវពណ៌ខៀវមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង( ភ្នំពេញ មក បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកស្គុបពីពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1U-0709បើកបរដោយបុរសម្នាក់អាយុប្រហែលជាង២០ឆ្នាំក្នុងទិសដៅពីលិចទៅកើត ហើយបានឡើងឆ្លងកាត់ថ្នល់ដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថភ្លើងបុកពេញទំហឹងអូសជាង២០ម៉ែត្របណ្តាលអោយម៉ូតូខ្ទេចស្ទើរទាំងស្រុង ចំណែកអ្នកបើកបរហក់ចេញបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This