សង្ស័យជម្ងឺស្គន់ជ្រូករើឡើង បណ្តាលអោយប្រកាច់ធ្លាក់ចូលប្រឡាយទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ជនរងគ្រោះម្នាក់ទៀតហើយ ដែលសង្ស័យជម្ងឺស្គន់ជ្រូករើឡើង បណ្តាលអោយប្រកាច់ធ្លាក់ចូលក្នុងប្រឡាយទឹក លង់ស្លាប់យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍ប្រទះឃើញសាកសពស្លាប់អណ្តែតទឹកខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៥និង៤៧នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី១៣ ភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ប្រភពពីសាច់ញាតិ បានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ អៀន អាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយជនរងគ្រោះជាមនុស្សមានជម្ងឺស្គន់ជ្រូក ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងក្រុមគ្រូពេទ្យ រួចមកក៏បានធ្វើការសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺ បណ្តាលមកពីជំងឺស្កន់ជ្រូករើឡើង ទើបប្រកាច់ធ្លាក់ចូលក្នុងប្រឡាយទឹក លង់ស្លាប់តែម្តង បន្ទាប់មកក៏បានប្រគល់អោយក្រុមគ្រួសារសាច់ញាតិយករៀនចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This