អភិបាលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងចក្រ ឈូសគាផ្លូវសម្រួលដល់ការធ្វើដំណើរ ដឹកកសិផលរបសប្រជាពលរដ្ឋ

បន្ទាយមានជ័យ ៖ ឆ្លៀតក្នុងឱកាសដែលបងប្អូនប្រជាកសិករ កំពុងប្រមូលផលស្រូវ និងដំណាំផ្សេង ៗ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំយកគ្រឿងចក្រ ឈូសគាផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកកសិផលរបសប្រជាពលរដ្ឋ មានភាពងាយស្រួល និងឆាប់រហ័សជាងមុន ។

ការដឹកនាំគ្រឿងចក្រ ចុះឈូស គា សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅគ្រប់ភូមិ ក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ខេត្តបានជម្រុញឲ្យមន្ត្រីជំនាញ និងអ្នកបច្ចេកទេស ធ្វយ៉ាងណាពន្លឿនការជួសជុលដែលជាកន្លែងអទិភាពមុន ព្រោះនេះជា រដូវប្រមូលផលកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនភោគផល និងធ្វើដំណើរទៅមក ។ មួយវិញទៀត ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួក នឹងបន្តខិតខំរួមគ្នា ដើម្បីសិក្សា ដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូន ឲ្យអស់ពីលទ្ធភាព ដើម្បីរួមសហការទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ធ្វើការអភិវឌ្ឍភូមិឃុំរបស់យើងឲ្យមានភាពល្អប្រសើរ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ក្រុមការងារទទួលឃុំ ភូមិទាំងអស់ ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបាន បើករណីដោះស្រាយមិនបាន សូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត ៕

CATEGORIES
Share This