Connect with us

សន្តិសុខ និង សង្គម

ទំនាស់​ពាក្យសំដី ឪពុកចុងប្រេីហិង្សាលើកូនចុង បណ្តាលឱ្យរងរបួសធ្ងន់ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង ៖ កម្លាំងផ្នែកជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាឪពុកចុងម្នាក់ ក្នុងករណី​ហិង្សាដោយយកញញួរដែក វាយទៅលើកូនស្រីចុង បណ្តាលអោយរងរបួសធ្ងន់ ។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យក្នុងករណីហិង្សានេះ ធ្វើឡើងនៅវេ​លា​​ម៉ោង ១៣និង២០ នាទី ថ្ងៃទី​១៩​ ខែមីនា​ ឆ្នាំ​២០២២​ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ ស៊ឹម ស្រួច ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំ​នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង ដោយនាំមកកាន់អធិការដ្ឋាននគរបាលស្រុក​ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរ​បស់គ្រួសារជនរងគ្រោះរួចមក​ ដោយក្នុងនោះបានដក​ហូតញញួរដែកចំនួន០១ជាវត្ថុតាងផងដែរ។ 

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង​ប្រមាណ ២២និង០៥នាទី នៅចំ​ណុច​ក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិ​ភាព ស្រុកសំពៅ​លូន ជនសង័្សយដែលជាឪពុកចុងរូបនេះ បានស្តីបន្ទោសខណៈដែលគាត់ឃេីញកូនស្រីទូរស័ព្ទទំនាក់ទនងជាមួយ(បុរស)​ ហេីយ​ការហាមឃាត់ពីសំណាក់ឪពុកចុងនេះ មិនត្រូវបានកូនចុងទទួលយកនោះទេ​ ដែលជាហេតុ​នាំទៅដល់កេីតទំនាស់ពាក្យសំដីដាក់គ្នា ​រហូតឪពុកចុងបានប្រេីប្រាស់ញញួរដែក វាយទៅ​លេីកូនចុងឈ្មោះ ហ៊ន ស្រីណា ភេទ​ស្រី អាយុ១៧ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នាចំនួន០៤ញញួរ បណ្តាលឱ្យរងរបួសធ្ងន់​ត្រូវនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន នគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញចាត់ការបន្តតាម​នីតិវិធី​ច្បាប់ ៕

ដោយ ៖ សាលី