ប្រធានមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិនម្នាក់ បោះពួយរថយន្តបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ខ្លួនឯ

9721

ប៉ៃលិន ៖ ប្រធានមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិនលោក នាក់ ណាង បានបើករថយន្តសេរីទំនើបបោះពួយរថយន្តយ៉ាងលឿន បុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ខ្លួនឯង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិអូរតាពុកក្រោយ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើម៉ាកនីសាន់ ធីរ៉ា ផលិតឆ្នាំ២០២០ ពណ៌សរ គ្មានស្លាកលេខ បើកបរដោយឈ្មោះ នាក់ ណាង ភេទប្រុស អាយុ៥០ឆ្នាំ មានតួនាទីជាប្រធានមន្ទីរមុខងារសាធារណៈខេត្តប៉ៃលិន ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន លុះដល់ចំណុចកើតហេតុ ទំនងជាបើកបរក្នុងស្ថានាភាពស្រវឹងផងនោះ ស្រាប់តែរ៉េចង្កូតទៅបុកបង្គោលភ្លើង រួចក្រឡាប់ពីរបីត្រឡប់ បណ្តាលឲ្យមនុស្សរងរបួសយ៉ាងធ្ងន់ធ្ងរ និងខូចខាតរថយន្តយ៉ាងដំណំតែម្ដង ។

ក្រោតពីកើតហេតុ ជនរងគ្រោះត្រូវបាន ប្រជាពលរដ្ឋមានមូលដ្ឋានក្បែរកន្លែងកើតហេតុ អន្តរាគមន៍ជួយ ហើយហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ នៅមន្ទីរទេព្យរីឯ រថយន្តត្រូវបានសមត្ថកិច្ចស្ទូច យកមករក្សារទុក្ខនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ៕

ដោយ ៖ ពន្លឺ

ចំណែក