ស្ត្រីម្នាក់បានដេកស្លាប់ នៅក្នុងអង្រឹង ដោយមិនដឹងមូលហេតុ

បាត់ដំបង ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងអង្រឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

តាមការបំភ្លឺរបស់ឈ្មោះ ណាប់ ឆៃរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ដែលត្រូវជាកូន បានបំភ្លឺថា នៅវេលាម៉ោងប្រហែល១០ព្រឹក ខ្លួនបានយកគោទៅចងឲ្យស៊ីស្មៅនៅចុងភូមិ ហើយប្រហែលកន្លះម៉ោងក្រោយមក ខ្លួនបានត្រឡប់មកផ្ទះវិញ ឃើញម្ដាយខ្លួនជាជនរងគ្រោះឈ្មោះ យួន យីន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានសំរាននៅនឹងអង្រឹង ខ្លួនក៏បានដាំបាយរួចក៏ជិះម៉ូតូទៅទិញម្ហូបនៅផ្សារ ក្រោយមកម៉ោងប្រហែល ១២និង០០នាទីថ្ងៃត្រង់ ខ្លួនបានដាស់ម្ដាយឲ្យហូបបាយ ស្រាប់តែម្តាយបានស្លាប់បាត់ទៅហើយ  ដោយម្ដាយខ្លួនមានជំងឺប្រចាំកាយ ហើយប្រាំថ្ងៃមុនម្ដាយខ្លួនបាន ពោលពាក្យថាមិនស្រួលខ្លួន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ និងសាកសពរួមទាំងសាកសួរបំភ្លឺ បន្ទាប់មកផ្នែកជំនាញគ្រូពេទ្យបានសន្និដ្ឋានថា សពស្លាប់ដោយសារគាំងបេះដូង បន្ទាប់មកបានប្រគល់ឲ្យប្ដីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

CATEGORIES
Share This