នគរបាលស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទរក្សាទុកថ្មាំញៀន

បាត់ដំបង​ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង ។

លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងស្រុកសង្កែទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀន បានអោយដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៤០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី០២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង​ ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ  ស្ដើង រិទ្ធី ហៅធី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ទី២-ឈ្មោះ ភួង ហឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ ទម្ងន់ ០,៦០ក្រាមទាំងសំបកសង្ស័យមានសារធាតុញៀន, អំពូលកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន០១កំណាត់, ដែកកេះកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១, ប្រាក់ខ្មែរចំនួន១០១០០រៀល(មួយម៉ឺនមួយរយរៀល), ទូរស័ព្ទដៃចំនួន ០៣គ្រឿង, ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដា FTR ពណ៌ខៀវ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមនិងវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This