ខឹងម្តាយមិននិយាយរក ក៏ធ្វើអត្តឃាតដោយ ចងកសម្លាប់ខ្លួនឯង
បាត់ដំបង ៖ បុរសម្នាក់ ព្រោះតែខឹងនិងម្តាយ មិននិយាយរក ក៏សម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០១និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជនរងគ្រោះខាងលើមានឈ្មោះ ញ៉ាយ សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯង ព្រោះតែជនរងគ្រោះខឹងនឹងម្តាយមិននិយាយរក ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពអោយទៅបងប្អូនសាច់ញាតិ ដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី