ខេត្តបន្ទាយមានជ័យ​ ​មានមណ្ឌលប្រឡង ៧មណ្ឌល​ ស្មើនឹង ២៣៣បន្ទប់​ បេក្ខជន​មានឈ្មោះ​ប្រឡង​ ជិត៦ពាន់​នាក់​

បន្ទាយមានជ័យ​ ៖​ ដំណេីរការប្រឡងសញ្ញាបត្រ​ មធ្យមសិក្សា​ទុយិភូមិ​ បានចាប់ផ្តេីមដំណេីការប្រឡងនៅព្រឹកថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ​២០២២​ នៅទូទាំងប្រទេស​ ជាក់ស្តែងនៅខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡង ៧មណ្ឌល​ ស្មើនឹង ២៣៣បន្ទប់​ បេក្ខជន​មានឈ្មោះ​ប្រឡង​ ជិត៦ពាន់​នាក់​ ។

លោក​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានមានប្រសាសន៍ ជូនពរ ដល់បេក្ខជនដែលបានចូលរួមប្រឡង សូមទទួលបានលទ្ធផលល្អទាំងអស់គ្នា​ ការខិតខំប្រឹង​រៀនសូត្រ​ ដែលក្មួយៗខិតខំប្រឹងប្រែងរយៈពេល១២ឆ្នាំ​ នឹងត្រូវបានសម្រេចនូវរយៈពេល២ថ្ងៃនេះ​ ។ លោក​ក៏បាន ជំរុញដល់ក្មួយៗបេក្ខជនប្រឡង​ ត្រូវខិតខំប្រឡងដោយយកចិត្តទុក្ខដាក់​ បំពេញនូវឯកសារប្រឡងឱ្យបានត្រឹមត្រូវ​ ធ្វេីឱ្យអស់ពីលទ្ធភាព ។

ជាមួយគ្នានេះលោក ឈូ​ ប៊ុន​រឿង​ ប្រធានមន្ទីអប់រំ​ យុវជន​ និងកីឡាខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​​  ការប្រឡង​ មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប​)​ ឆ្នាំ២០២២​ នៅខេត្តបន្ទាយមានជ័យ​ មានមណ្ឌលប្រឡង​ ចំនួន៧​ មណ្ឌល​ និង២៣៣បន្ទប់​ (ថ្នាក់វិទ្យាសាស្រ្ត​ និង​ ​ថ្នាក់វិទ្យាសាស្រ្ត​ សង្គម​ )​ រួមមាន​ ៖​ ថ្នាក់វិទ្យាសាស្រ្ត​ (វិទ្យាល័យ​ សម្តេចឪ​,​ សាលាបឋមសិក្សា​ ហ៊ុន​ សែន​ សូភី,​ វិទ្យាល័យ​ ហ៊ុន​ សែន​ ខ្លាកូន​) ថ្នាក់វិទ្យាសាស្រ្ត​ សង្គម​ (​ វិទ្យា​ល័យ​ សិរីសោភ័ណ​,​ សាកលវិទ្យាល័យ​ គ្របគ្រង​ និងសេដ្ឋកិច្ច​ UME,​ វិទ្យាល័យ​ អូរអំបិល​ និងសាកលវិទ្យាល័យ​ជាតិ​ មានជ័យ​ NCU ។

លោកប្រធានមន្ទីរអប់រំ​ បញ្ជាក់​ថា​ នៅក្នុងឆ្នាំ២០២២នេះ​ បេក្ខជន​ដែលមានឈ្មោះប្រឡង ចំនួន​ ៥៨០២នាក់ ក្នុងនោះស្រី៣១៧៦នាក់ ៕​

CATEGORIES
Share This