អាជ្ញាធរក្រុងប៉ោយប៉ែយ ចុះពិនិត្យស្ថានភាពទឹក និងយកគ្រឿងចក្រកាយបើកមុខទឹក ដើម្បីបញ្ជៀសការរជន់លិច ក្នុងមូលដ្ឋាន

58

បន្ទាយមានជ័យ ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ កងកម្លាំងចម្រុះ ចុះពិនិត្យស្ថានភាពទឹក និងយកគ្រឿងចក្រធ្វើការ កាយបើកមុខទឹកដើម្បីបញ្ជៀសការរជន់លិច ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ដោយពិនិត្យឃើញ ស្ថានភាពទឹក បន្តកើនឡើងដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រូបលោកបានដឹកនាំក្រុមការងារ ក្រុង សង្កាត់ កងកម្លាំងចម្រុះបានចុះពិនិត្យស្ថានភាពទឹក និងបានយកគ្រឿងចក្រ ធ្វើការកាយបើកមុខទឹកដើម្បីបញ្ជៀសការរជន់លិចទីតាំងវត្តអារាម សាលារៀន និងលំនៅដ្ឋានប្រជាពលរដ្ឋក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងការចុះនេះដែរ លោកក៍បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមតំបន់ទំនាប សូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានស្ថានភាពទឹកឲបានជាប់ជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះក្មេងៗ ត្រូវពិនិត្យតាមជុំវិញផ្ទះ និងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ជៀសវាងគ្រោះថ្នាក់ណាមួយជាយថាហេតុ ។

សូមបញ្ជក់ថា ពីរបីថ្ងៃចុងក្រោយនេះ មានភ្លៀងផ្លាក់ជាបន្តបន្ទាប់ ដែលអាចបង្កអោយក្រុងប៉ោយប៉ែក ជន់លិចបាន ៕

ចំណែក