នគរបាល ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលរដ្ឋជិត៦០នាក់ ខណៈលួចឆ្លងដែន ខុសច្បាប់ចូលប្រទេសថៃ

51

បាត់ដំបង ៖ ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលរដ្ឋជិត៦០នាក់ ត្រូវបាន កម្លាំងនគរបាលការពារព្រំដែន ស្ទាក់ឃាត់ខ្លួន ខណៈពួកគេព្យាយាមលួចឆ្លងដែន ចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេ នាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់បង្ក្រាបអោយបាន រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ។ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ លោកបានដឹកនាំកម្លាំង សហការជាមួយកងកម្លាំងកងពលតូចថ្មើជើងលេខ៥៣ កម្លាំងវរៈលេខ ៥០៤ ដែលឈរជើងនៅក្នុងភូមិសាស្ត្រឃុំបឹងរាំង ស្រុកកំរៀង រួមជាមួយសមត្ថកិច្ច នៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្ត្រជាប់ព្រំប្រទល់គ្នា  បានបង្រ្កាប ទប់ស្កាត់បានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋខ្មែរ ចំនួន៥៨នាក់ ក្នុងនោះមានស្រី្ត ចំនួន២០នាក់ និងកុមារចំនួន០៥នាក់  ខណៈដែលពួកគេប៉ុនប៉ងលបលួចឆ្លងដែន  ពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេ សថៃ ដោយខុសច្បាប់ ។

ក្នុងពេលជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួនមេខ្យល់០១នាក់ ដែលជាអ្នកនាំពលរដ្ឋទាំងអស់ខាងលើ ឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងប្រទេសថៃ ហើយក្រោយពីឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរទាំង៥៨នាក់ ជាមួយនិងមេខ្យល់ម្នាក់ផងនោះ ។

ក្រោយឃាត់ខ្លួន មេខ្យល់ និងពលករខ្មែរ ទាំង៥៨នាក់ ត្រូវបានប្រគល់ជូនឲ្យទៅ អធិការនគរបាលស្រុកកំ រៀង  ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

ចំណែក