លោកជំទាវ ឱ វណ្ណឌីន អញ្ជើញសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តសម្តេចតេជោ ជូនដល់ លោកយាយលោកតា អាយុលើស ១០០ឆ្នាំ ៦នាក់ នៅខេត្តបន្ទាយមានជ័យ

60

បន្ទាយមានជ័យ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តសម្តេចតេជោ ជូនដល់លោកយាយលោកតា អាយុលើស ១០០ឆ្នាំ ចំនួន៦នាក់ នៅខេត្តបន្ទាយមានជ័យ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ 

ការនាំរង្វាន់លើកទឹកចិត្ត និងសួរសុខទុក្ខនេះ ធ្វើឡើងកាលពីថ្ងៃទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅតាមមូលដ្ឋានរបស់ខ្លួនលោកយាយលោកតា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងមន្ត្រីរាជការមួយចំនួនទៀតផងដែរ ។ 

ក្នុងដំណើរសួរសុខទុក្ខនេះលោកជំទាវ ឱ វណ្ណឌីន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ប្រគល់ជូនលោកយាយ លោកតា ចំនួន៦នាក់ ដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ រួមមាន ៖ ១. លោកយាយ ថូ ឈិន អាយុ១០២ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ ។ ២. លោកយាយ ណៃ ថោង អាយុ ១០២ ឆ្នាំ រស់នៅប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។ ៣. លោកយាយ មាស ផល អាយុ ១០៦ឆ្នាំ រស់នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ ៤.លោកតា ឡៃ ខំផាន់ អាយុ១០១ ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ ។ ៥.លោកយាយ ជុំ សាវឿន អាយុ ១០០ ឆ្នាំ រស់នៅឃុំតាបែន ស្រុកស្វាយចេក ។ ៦.លោកយាយ ឆៅ វិញ អាយុ ១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសិង្ហ ស្រុកអូរជ្រៅ ។ 

សូមបញ្ជាក់ថា អំណោយដែល ត្រូវបានផ្តល់ជូនលោកយាយ លោកតា នាពេលនេះ ក្នុងម្នាក់ៗ  ទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក