នគរបាលខេត្តបាត់ដំបង បំបែកសំបុកថ្នាំញៀន ១ករណី ឃាត់ខ្លួនមនុស្ស ១២នាក់

51

បាត់ដំបង ៖ ទីតាំងប្រមូលផ្តុំប្រើប្រាស់ និងរក្សាទុកថ្នាំញៀន មួយកន្លែង ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរ បាលក្រុងបាត់ដំបង ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រី ១២នាក់ ។

លោកវរសេនីយ៍ឯក  សុខ  និមល  នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្នុងរ៉ាជង្រុក ស្ថិតក្នុងក្រុមទី០២ ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់រួមមាន ៖ ១-ឈ្មោះ ផល្លា វិសេន ភេទប្រុស អាយុ ២០ឆ្នាំ ។ ២-ឈ្មោះ ផល្លា សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ៣-ឈ្មោះ នាង សាត ភេទប្រុស អា យុ ២៧ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ ដំបង ។ ៤-ឈ្មោះ លឿន ចន្ថា ភេទប្រុស អា យុ ៣៩ឆ្នាំ មានទីលំនៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង  ។ ៥-ឈ្មោះ សុខ បញ្ញា ភេទប្រុស អា យុ ៣០ឆ្នាំ ។ ៦-ឈ្មោះ ជា គឹមហួត ភេទប្រុស អា យុ ២៩ឆ្នាំ ។ ៧-ឈ្មោះ ប្រាជ្ញ វុទ្ទ ភេទប្រុស អា យុ២៩ឆ្នាំ ។ ៨-ឈ្មោះ ផល្លា ចំរើន ភេទប្រុស អា យុ២៧ឆ្នាំ  ។ ៩-ឈ្មោះ កែវ សុខជា ភេទប្រុស អា យុ៣៤ឆ្នាំ ។ ១០-ឈ្មោះ មន ផានិត ភេទប្រុស អា យុ២៩ឆ្នាំ ។ ១១-ឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ។ ១២-ឈ្មោះ សៀន ពៅ ភេទស្រី អាយុ៤៩ឆ្នាំ ទាំងប្រាំបីនាក់រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ថង់ ទម្ងន់ ២០,៧៧ក្រាម (ទាំងសម្បក), ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

ក្រោយឃាត់ខ្លួនសាកសួរជនសង័្សយ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក