សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនពលរដ្ឋជាង១០០នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ

79

បាត់ដំបង ៖ ពលរដ្ឋជាង១០០នាក់ ត្រូវបានកម្លាំងវរសេ​នាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងនៃ​អធិការដ្ឋាននគរបាលស្រុកកំរៀង ធ្វើការស្ទាក់ឃាត់ខ្លួន ខណៈពួកគេលបលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេ​នាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការទប់ស្កាត់បង្ក្រាបអោយបានរាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរ​បាល​នៃ​អធិការដ្ឋាននគរបាលស្រុកកំរៀងដែល​មានលោកវរសេនីយ៍ទោ​ វេ​ គឹមចត់​ ជាអធិការបានបង្រ្កាប​ទប់ស្កាត់បានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋខ្មែរចំនួន ១៣០​ នាក់ ក្នុងនោះ​មានស្រី្តចំនួន៥២​នាក់ និងកុមារចំនួន១៣នាក់​ ខណៈដែលពួកគេប៉ុនប៉ងលួចឆ្លងដែន​ ពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេ​សថៃ ដោយខុសច្បាប់ ស្ថិតនៅ​ចំណុចភូមិអូរដាលេី​ ឃុំបឹងរាំង​ ស្រុកកំរៀង ​ខេត្តបាត់ដំបង​។

ក្រោយឃាត់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំង១៣០នាក់ ត្រូវបាន​បញ្ជូនឱ្យ សមត្ថកិច្ចនគរបាលស្រុកកំ​រៀង ​ដេីម្បីធ្វេីការសាកសួរ​ស្រាវ​ជ្រាវស្វែងរកអំពីមូលហេតុ​ និងស្វែងរកប្រភពមេខ្យល់ ដែលជាអ្នកដឹកនាំប្រជាពលរដ្ឋលបលួចឆ្លងដែននេះដេីម្បីអនុវត្តតាមផ្លូវច្បាប់៕ 

ដោយ ៖ សាលី 

ចំណែក