នគរបាលស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចយកម៉ូតូពីខេត្តប៉ៃលិន គេចខ្លួនមកខេត្តបាត់ដំបង

70

បាត់ដំបង ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចយកម៉ូតូពីខេត្តប៉ៃលិន ហើយគេចខ្លួនមកចូលក្នុងខេត្តបាត់ដំបង កាពីរំលងអាធ្រាតថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវព្រំដែនក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងក្រុមទី ៨ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ វិមុត សិរី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង  និងម្នាក់ទៀតឈ្មោះ ម៉េង គីមឡុង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ដែលជនសង្ស័យខាងលើ ក្រោយធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿង ពីទឹកដីខេត្តប៉ៃលិន បាននាំគ្នាជិះគេចខ្លួនមកចូលតំបន់គ្រប់គ្រងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ក៏ត្រូវកម្លាំងនគរបាលកំពុងល្បាត ដោយដាក់ការសង្ស័យ ក៏សាកសួរហើយឃាត់ខ្លួនជាមួយម៉ូតូជាវត្ថុតាងម៉ាក ZOOMER. X ពណ៌ស គ្មានផ្លាកលេខចំនួន០១គ្រឿងផងដែរ ។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញស្រុកកំរៀង បានបំពេញបែបបទ រួចអនុវត្តប្រគល់ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ឲ្យទៅសមត្ថកិច្ចខេត្តប៉ៃលិន ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក