ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០៣នាក់រងរបួសធ្ងន់

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្ស០៣នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី២០.ខែវិច្ឆិកា ឆ្ឆ្នាំ២០២២ នៅត្រង់ចំណុចខាងលិចផ្សារពោធិវង្ស ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៤មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1R-1692 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកនិច ពណ៌ទឹកប្រាក់ ០១គ្រឿងពាក់ផ្លាកលេខ កំពង់ចាម 1T-6380 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីកើតទៅលិច ដោយបើកបរខ្វះការប្រុងប្រយ័ត្នដូចគ្នាក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំងបីនាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០៣នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកបញ្ជូនទៅសង្គ្រោះព្យាបាលបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។

CATEGORIES
Share This