ជនសង្ស័យ០៦នាក់ ត្រូវបានឃាត់ខ្លួន ពីបទ ហឹង្សាមានស្ថានទម្ងន់ទោស

65

បាត់ដំបង ៖ ជនសង្ស័យចំនួន០៦នាក់ ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប នៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាឃាត់ខ្លួន ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១  នៅចំណុចភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ត បាត់ដំបង  ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ប្រតិបត្តិការនេះសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យ ចំនួន០៦នាក់ រួមមាន ៖ ១.ឈ្មោះ ហ៊ុច ពុននី ហៅងិត ភេទប្រុស អាយុ១៩ឆ្នាំ ២.ឈ្មោះ រ៉េន រដ្ឋា ភេទប្រុស  អាយុ១៧ឆ្នាំ ៣.ឈ្មោះ គុន សុភា ហៅភាតូច ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ ភាន់ ឃីត  ភេទប្រុស អាយុ១៨ឆ្នាំ ៥.ឈ្មោះ អៀង អង្គារ ភេទប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះ វ៉ែន ឧសភា  ភេទប្រុស អាយុ១៧ឆ្នាំ ។   

លោកបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២៣និង០២នាទី នៅចំណុច  ផ្លូវបំបែកហាយវេ ជាមួយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្រុមជនសង្ស័យខាងលើ បានប្រើកំណាត់អុស ដប កែវ ខ្សែក្រវ៉ាត់ និងបាញ់ចំពាម កៅស៊ូ  វាយបាញ់ និងគប់ ទៅលើជនរងគ្រោះ ចំនួន០៣នាក់ និងម៉ូតូ០១គ្រឿង ដែលជនរងគ្រោះមានឈ្មោះ គឹម ប្រាថ្នា ហៅពៅ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស្នឹង ឃុំស្នឹង  ស្រុកបាណន់  ខេត្តបាត់ដំបង  បណ្តាលឲ្យរងរបួស  ដាច់រលាត់ស្បែកមុខ ខាងឆ្វេង និងកដៃ ខាងស្តាំ ។ ២.ឈ្មោះ ស សាវេត ភេទស្រី  អាយុ១៩ឆ្នាំ  មានទីលំនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស បែកក្បាលផ្នែកខាងលើ  ពកក្បាលផ្នែកខាងឆ្វេង ដាច់រលាត់ស្បែក កែងដៃខាងឆ្វេង និងស្មាខាងស្តាំ ។ ៣.ឈ្មោះ យ៉ែម ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រះស្រែ  ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសបែកក្បាល ផ្នែកខាងឆ្វេង រួមនិងសម្ភារៈ ខូចខាតមាន  ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ គ្មានស្លាកលេខ  បែក អាវខាងមុខ ផ្នែកខាងឆ្វេង និងបែកស្តុបខាងក្រោយ  ។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក