លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង និងសមិទ្ធផលនានា ព្រមទាំងចែកអំណោយជូនសិស្ស ក្នុងសាលាបឋមសិក្សាបញ្ញា
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នង មាន០៥បន្ទប់ ក្លោងទ្វារ ដងទង់ជាតិ និងចែកអំណោយជាកង់ និងសម្ភារៈសិក្សាជូនដល់សិស្ស ចំនួន ២៥០នាក់ ក្នុងសាលាបឋមសិក្សា បញ្ញា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងស្រុកសង្កែ។
ឋិតនាឱកាសនោះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តាំងនាមអោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ ដែលបានបំពេញការងារយ៉ាងសំខាន់ក្នុងការចូលរួមក៏សាងធន់ធានមនុស្សតាម រយៈផ្តល់ទីតាំងមួយច្បាប់លាស់ដើម្បីអោយកូនចៅដែលជាអ្នកបន្តវេណមានទីតាំងមួយគ្រប់គ្រាន់ដើម្បីសិក្សានិងទទួលយកចំណេះចេះដឹង។
ហើយក៏ចូលរួមកោតសរសើរទៅដល់សប្បុរសជនទាំងអស់ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ ដែលជាវិស័យមួយដែលមិនអាចកាត់ថ្លៃបានក្នុងពង្រឹងសេដ្ឋកិច្ចជាតិតាមរយៈការផ្តល់ចំណេះដឹងគ្រប់គ្រាន់ ជាពិសេសជាចំណេះចេះដឹងមួយដែលសហភាពអ៊ឺរ៉ុបក៏បានទទួលស្គាល់ថាកំណែទំរង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលជាផ្នែកមួយក្នុងវិស័យអប់រំបានដើរទន្ទឹមជាមួយប្រទេសដែលជឿនលឿននៅលើពិភពលោក ដែលចុងក្រោយនេះកម្ពុជាយើងបានបញ្ជូនប្អូនៗទៅប្រឡងនូវមេរៀនមួយចំនួន ជាពិសេសលើវិស័យការស្រាវជ្រាវនិងការបូកលេខ ដកលេខជាដើម ដែលការប្រកួតជាង១១០ប្រទេសកម្ពុជាយើងជាប់លេខ០៣។
បន្ថែមពីនេះឯកឧត្តមបានសង្កត់ធ្ងន់អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជាពិសេក្មេងៗកុមារាកុ កុមារី របស់យើងដែលអនាគតជាគ្រាប់ពេជ្ររបស់ប្រទេសកម្ពុជា ក៏ជាគ្រាប់ពេជ្ររបស់ខេត្តយើង ដូច្នេះសូមបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពពួកគាត់អោយបានល្អបន្ថែមទៀត។