ឆេះផ្ទះប្រជានេសាទ ៣ខ្នង នៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំ

កំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលដោយសារអគ្គីភ័យ ឆាប់ឆេះផ្ទះ ៣ខ្នង របស់ប្រជានេសាទនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពុងឆ្នាំ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ។

តាមការអោយដឹងពីលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានអោយអ្នកសារព័ត៌មាន ដឹងថា ផ្ទះដែលត្រូវឆេះខាងលើមាន ម្ចាស់១-ឈ្មោះ ប៊ុន ណារិទ្ធ ហៅហុង អាយុ ៥០ឆ្នាំ ។ ២-ឈ្មោះ សាង ។ ដោយឡែកម្ចាស់ផ្ទះទី៣ ពុំទាន់ដឹងឈ្មោះនៅឡើយទេ ។ ផ្ទះទាំងនោះ គឺជាផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់លិចទឹក សង់ជាប់ៗគ្នា មានទំហំ ១៣ម៉ែត្រគុណនឹង ២០ម៉ែត្រ ស្មើៗគ្នា ប៉ុន្តែផ្ទះទាំងនោះ ជាផ្ទះលិចទឹក នៅរដូវវស្សា ។

ក្នុងចំណោមផ្ទះទាំង ៣ខ្នង មានផ្ទះ ២ខ្នង ត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុង និងផ្ទះ១ខ្នងទៀត ឆេះអស់ ៥០% ។ សមត្ថកិច្ចដែលបានអន្តរាគមន៍ពន្លត់ មិនអាចទៅអន្តរាគមន៍បាញ់ពន្លត់ បានទេដោយ សារតែផ្ទះទាំងនោះ ជាផ្ទះលិចទឹក មិនអាចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ទៅដល់ឡើយ ប៉ុន្តែបានប្រជាពលរដ្ឋ នៅជិតខាង បាននាំគ្នាយកម៉ាស៊ីនបូមទឹកប្រមាណ២០គ្រឿង ទៅជួយអន្តរាយបាញ់ពន្លត់ មិនឲ្យឆ្លងទៅផ្ទះផ្សេងៗទៀត ។

សមត្ថកិច្ចបានអោយដឹងថា មូលហេតុ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស ដែលម្ចាស់ផ្ទះខាងលើ ជាអ្នកលក់ ហ្គាស សាំង និងគ្រឿងទេសគ្រប់មុខ ៕

CATEGORIES
Share This