ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ចាត់កម្លាំងចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទ កំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ
បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចាត់កម្លាំងចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ។
លោកវរសេនីយ៍ឯក សៀង អ៊ិន ឋានៈ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា អនុវត្តន៍តាមការណែនាំរបស់លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបានដឹកនាំក្រុមការងារប៉ុស្តិ៍ចំនួន ០៥នាក់ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ខេម ម៉ៅ ឋានៈនាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អំណោយសួរសុខទុក្ខ ដែលត្រូវបានប្រគល់ជូន រួមមាន ៖ ថវិកា (ប្រាក់ដុល្លារ ៥០០$, ប្រាក់រៀល ២,៥៨០,០០០៛, ប្រាក់បាត ២៧,៥០០បាត), ទឹកសុទ្ធ ៤កេស, មី ១កេសធំ, ទឹកក្រូច ១កេស, ទឹកផ្លែឈើ ១កេស, ទឹកដោះគោឆៅ ៥យួរ, ត្រីខកំប៉ុង ៥យួរ ៕