នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធក្នុងករណីអំពើហិង្សាក្នុងគ្រួសារ (បទធ្វើអោយខូចខាតដោយចេតនា) ។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៦ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ដម ដាំ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្រុមទី១៦ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅថ្ងៃកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹងនិងឈ្លោះប្រកែកជាមួយម្ដាយ បន្ទាប់មកបានធ្វើសកម្មភាពដោយយកពូថៅកាប់ និងយកដុំថ្មគប់ ព្រមទាំងបានដុតបំផ្លាញ ទ្រព្យសម្បត្តិរបស់ម្តាយបង្កើតឈ្មោះ បែន ជឿន អាយុ៥៤ឆ្នាំ បណ្ដាលអោយខូចខាតទ្រព្យសម្បត្តិរួមមាន៖ ពាងដាក់ទឹកអស់ចំនួន០៤ ឆេះខូចខាតកង់ចំនួន០១គ្រឿង កង្ហារចំនួន០១គ្រឿង សំលៀកបំពាក់មួយចំនួនផងដែរ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនរហូតមកដល់ពេលនេះត្រូវបាននគរបាលស្រុកសង្កែ កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញចាត់ការតាមនីតិវិធី។

CATEGORIES
Share This