នាង ​ថៃ ស្រីនាង​ អ្នក​ផលិត​ផល​អនឡាញ​ , ត្រូវ​សមត្ថកិច្ច​ហៅ​មក​ធ្វើ​ការ​ព្រមាន​រឿង​បិទ​ការ ​Live ស្ទើរ​ចេញ​កេរ្តិ៍ភេទ

140

ភ្នំពេញ ៖ បន្ទាប់ពី​សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី ​បានបញ្ជាទៅក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ​ទាំងឡាយណា​ផ្សាយលក់ផលិតផល​ដែល​បញ្ចេញ​អស់​កេរ្តិ៍​ខ្មាស់​។ បទបញ្ជារបស់សម្តេចតេជោ ​បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នាព្រឹកថ្ងៃទី១៧​ ខែកុម្ភៈ ​ឆ្នាំ២០២០ កន្លងទៅ។

​ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន , ស្រាប់តែ ​នាង ថៃ ស្រីនាង ដែល​គ្រាប់គ្នាស្គាល់​ថា ជា​លក់រ៉ូប​ ថតស្ទើរចេញកេរ្តិ៍ភេទ ​តាម​ Facebook ដែល​កំពុងរងការរិះគន់យ៉ាងខ្លាំងនោះ បាន​បញ្ចេញមតិមួយចំនួន ​ដែលមជ្ឈដ្ឋានជាច្រើនមើលឃើញថា​ មានចេតនាឌឺដងដាក់​ សម្តេចតេជោ ហ៊ុន សែន ។

នាង ថៃ ស្រីនាង សរសេរថា “ឈឺក្បាលណាស់ចង់ផឹកកាត់សាញ ​តែមានតាគោកខ្វះទឹក គិត​មេច​លូវស្តាប់ប្រសាស៍សម្តេចហើយ ​ចង់ខ្យល់ មើលទៅ ត្រូវដូរ​មុខ​របរទៀតហើយ ខ្ញុំ​សម្តេច​អើយ​សម្តេច ​ជួយសេង រ៉ូបខ្ញុំខ្លះទៅ​ យកទៅទុកក៏បានដែរ បើសល់ច្រើន​ម្លឹងៗ ​បានលុយឯណាសងគេ លោក​អើយលោក ​ឆ្កួតងាប់លូវហើយ​ខ្ញុំ ពេលនេះ​មានតែស្រាទេ ​យល់ចិត្តខ្ញុំ”។

​នៅព្រឹកថ្ងៃទី​១៩ ខែ​កុម្ភៈនេះ នាង​ ថៃ ស្រីនាង ដែលជាអ្នកផលិតផលអនឡាញដ៏ស៊ិចស៊ី ត្រូវបាន​សមត្ថកិច្ចហៅមកធ្វើការព្រមាន​ និងធ្វើកិច្ចសន្យាបញ្ឈប់រឿងLive ស្លៀកពាក់បញ្ចេញស៊ិចស៊ីស្ទើរ​ចេញ​កេរ្តិ៍ភេទ៕

ចំណែក