អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តមន្ត្រីសកម្ម នៃរដ្ឋបាលខេត្តដែលមានកាយសម្បទា ពិការភាព និងជីវភាពខ្វះខាត
ប៉ៃលិន៖ ដោយមើលឃើញពីភាពលំបាករបស់មន្ត្រីសកម្ម ដែលមានពិការភាព និងជីវភាពខ្វះខាត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកទឹកចិត្ត ផ្តល់ម៉ូតូអគ្គីសនី ចំនួនម្នាក់១គ្រឿង ដល់មន្ត្រី៤រូប ដើម្បីជិះក្នុងការធ្វើដំណើរមកបំពេញការងារ ដែលម៉ូតូទាំងនេះមានការចូលរួមឧបត្ថម្ភ ពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងលោកឧកញ៉ា ជា គា នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២
ជាមួយគ្នានេះ លោក ទុំ សុម លោក ស៊ុម វ៉ាន់ លោក តែម មឿន និងលោក ម៉េង ចិន្តា ពួកគាត់មានការសប្បាយចិត្តរីករាយជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវអភិបាលខេត្តប៉ៃលិន និងក្រុមការងារដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧបភោគ បរិភោគនិងថវិកាជារឿយៗ ជាពិសេសក្នុងឱកាសនេះ លោកជំទាវ ក៏បានផ្តល់ម៉ូតូអគ្គីសនីបន្ថែមទៀត ។ លោកក៍សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកពិសេសលោកយាយយ៉ាតសូមជួយថែរក្សាលោកជំទាវ និងក្រុមគ្រួសារមានសុខភាពល្អអាយុយឺនយូរជោគជ័យគ្រប់ភារកិច្ច៕