ប្រមូលផ្ដុំគ្នាប្រើប្រាស់ថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ១២នាក់

13

បាត់ដំបង៖ ជនសង្ស័យប្រុស ស្រី ចំនួន ១២នាក់ ត្រូវបាន
កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបបាន ខណៈដែលពួកគេប្រមូលផ្ដុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២២និង៤៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់មូនហៅស្ស ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការនេះដែរក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់រួមមាន៖ ១-ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង
២-ឈ្មោះ វាគ រឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង
៣-ឈ្មោះ ថា វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ឈើ ឃុំកំពង់ឈើ ស្រុកកំរៀង
៤-ឈ្មោះ ជា លីន ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
៥-ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង
៦-ឈ្មោះ ទីន សាភីអុី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង
៧-ឈ្មោះ នួន លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
៨-ឈ្មោះ ម៉ៅ ឈុនម៉ាល័យ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង
៩-ឈ្មោះ យឹម ពេជ្ររាសី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការ ក្រុងបាត់ដំបង
១០-ឈ្មោះ កែវ រ៉ូហ្សា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិសូភី២, សង្កាត់រតនៈ ក្រុងបាត់ដំបង
១១-ឈ្មោះ វី រក្សា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង
១២-ឈ្មោះ ណាង សុខា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង (ជនសង្ស័យ មានជម្ងឺកូវីដ-១៩ បច្ចុប្បន្នត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាល័យព្រះមុនីវង្ស ) ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេកេតាមីន (KETAMIN) ចំនួន ០២ថង់ទម្ងន់១,៣១ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទអុិចស្តាស៊ី (MDMA) ចំនួន ០១ចំហៀង ទម្ងន់ ០,២៣ក្រាម និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ក្រោយពីឃាត់ខ្លួនជនល្មើសនិងវត្ថុតាង បច្ចុប្បន្នត្រូវបានការិយាល័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។

ដោយ៖សាលី

ចំណែក