ទឹកជំនន់កាន់តែជនលិចអាជ្ញាធរក្រុងសិរីសោភ័ណ និង ស្រុកមង្គលបូរី បាប់ផ្តើម ជន្លៀស ប្រជាពលរដ្ឋរស់នៅតាម មាត់ស្ទឹងលិចទឹក មកទីទួលសុវត្តីភាព

42

បន្ទាយមានជ័យ៖កាលពីរសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២១ អាជ្ញាធរ ក្រុងសិរីសោភ័ណ និង ស្រុកមង្គលបូរី បាប់ផ្តើមជញ្លៀសប្រជាពលរដ្ឋរស់នៅតាម មាត់ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរីមកទីទួលសុវត្តីភាព។ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់តាមដងស្ទឹងសិរីសោភ័ណមានប្រជាពលរដ្ឋក្នុងសង្កាត់ព្រះពន្លា និងសង្កាត់ អូរអំបិល ដោយឡែកប្រជាពលរដ្ឋតាមដងស្ទឹងមង្គលបូរីមាន ឃុំបត់ត្រង់ ជាច្រើនគ្រួសារមករស់នៅទីទួលសុវត្តិភាព
លោក ហុឹល រ៉ា យ៉ា អភិក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាដោយសារ៣ថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នាព្រមទាំងថៃបើកបង្ហូរទឹក
មកពីលើទៀតធ្វើឲ្យទឹកហក់ឡើងខ្លាំងធ្វើអោយទឹកស្ទឹងឡើងលិចដល់ផ្ទះប្រជាពលរដ្ឋបណ្តើរៗ
ដែលតម្រូវអោយមានការជន្លៀស ប្រជាពលរដ្ឋមករស់នៅទីទួសសុវត្តិភាព។
ចំណែកលោក រ័ត្ន ដា ស៊ី ណង់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាបងប្អូន ដែលរស់នៅ តាមបណ្តោយ ដងស្ទឹង មង្គល បូរី បានលិចជាបណ្តើរៗហើយក្នុងនេះលោកបានជន្លៀសប្រជាពលរដ្ឋ ដឹកជញ្ជូន ទូក កាណូត មករស់នៅទីទួល សុវត្ថិភាពនាផ្លូវវាងក្រុងជាបណ្តើរផងដែរ។
លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារបានចុះពិនិត្យពិស្ថានភាពទឹកបានប្រាប់ឲ្យដឹងថាក្រោយពីមានភ្លៀងធំធ្លាក់មកជាប់ៗគ្នា៣ថ្ងៃស្រាប់តែទឹកស្ទឹងសិរីសោភ័ណហក់ឡើងយ៉ាងខ្លាំងនៅខ្វះតែ កន្លះម៉ែត្រទឹកអាចឡើងដល់ឆ្នាំមុនហើយ។តែតំបន់វាលទំនាប ភូមិ តាមមាត់អូរ ស្ទឹងលិចតែ មិនទាន់ប៉ះពាល់ដល់អាយុជីវិតសត្វនិងហេដ្ឋារចនាសម្ព័ន្ធនោះឡើយ។
ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ខាងលើត្រូវបានរដ្ឋបាលខេត្ត ក្រុង ស្រុកបានជន្លៀសមកទីទួលសុវត្ថិភាពអស់ហើយថែមទាំងបានចែកស្បៀងជូនពួកគាត់ផងដែរ។ ជាមួយគ្នានោះ លោក អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់ ទាំងអស់ត្រូវចូលរួមថែរក្សាបរិស្ថានជុំវិញកន្លែងស្នាក់នៅ ត្រូវចេះធ្វើអនាម័យជាប្រចាំ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់មានភាពកក់ក្តៅយ៉ាងខ្លាំងដោយបានឃើញការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះរបស់រដ្ឋបាលខេត្តដែលប្រជាពលរដ្ឋកំពុងជួបបញ្ហាទុក្ខលំបាក ហើយសូមគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំប្រទេសឲ្យកាន់តែរីក ចម្រើននឹងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្រោមដំបូលសុខសន្តិភាពជានិរន្តជារៀងរហូត៕

ចំណែក