នាយឧត្តមសេនីយ៍ ប៉ែន វិបុល ការតម្លើងឋានន្តរស័ក មិនចេះថាឲ្យតែដល់ឆ្នាំចេះតែឡើងនោះទេ

171

បាត់ដំបង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ការតម្លើងឋានន្តរស័ក មិនចេះថាអោយតែដល់ឆ្នាំចេះតែឡើងនោះទេ បើដល់ឆ្នាំចេះតែឡើងអត់គិត ពីមុខតំណែង និងតួនាទីទេនោះមានតែយើងទាំងអស់គ្នាឡើងផ្កាយ ០៣ ផ្កាយ០៤គ្រប់គ្នាទៅហើយ ។

ឯកឧត្តមនាយឧត្តមសេនីយ៍បានថ្លែងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំស្នងការខេត្ត ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបងប ចំនួន ១៦៦នាក់។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសនទៀតថា សូមឲ្យកងកម្លាំងទាំងអស់ ចេះស្រឡាញ់រួបរួមសាមគ្គីគ្នា ចេះដោះស្រាយផ្ទៃក្នុង កុំទៅផុស កុំទៅនិយាយខាងក្រៅ វាគ្មានដំណោះស្រាយទេ មានការអ្វីត្រូវរាយការណ៍តគ្នា ពីរអនុការិយាល័យរហូតដល់ស្នងការ ដើម្បីស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍការងាររបស់យើង ។

គួរបញ្ជាក់ថា សមាសភាពមន្ត្រីនគរបាល ដែលត្រូវចូលរួមប្រកាសផ្លាសប្តូភារកិច្ច តែតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ សរុប ចំនួន ១៦៦នាក់ (ស្រី ១៣នាក់) ក្នុងនោះ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ចំនួន ៥៧នាក់ (ស្រី ០៤នាក់) រួមមាន៖ -ថ្នាក់ស្នងការរងចំនួន ០៣នាក់ -ថ្នាក់នាយការិយាល័យចំនួន ០២នាក់ -ថ្នាក់នាយរងការិយាល័យចំនួន ១៣នាក់ -ថ្នាក់អធិការរងចំនួន ០៦នាក់ -ថ្នាក់មេបញ្ជាការរងចំនួន ០២នាក់ -ថ្នាក់នាយផ្នែកការិយាល័យជំនាញ ចំនួន ០៨នាក់ -ថ្នាក់នាយរងផ្នែកការិយាល័យជំនាញ ចំនួន ២៣នាក់(ស្រី០៤នាក់) និងបំពាក់ឋានន្តរស័ក្តិ ចំនួន ១១០នាក់ (ស្រី ០៩នាក់) ពីថ្នាក់វរសេនីយ៍ឯកដល់ថ្នាក់ពលបាលទោ ៕

ដោយ ៖ សាលី

ចំណែក