រថយន្តធំបើកបុកម៉ូតូ ស្លាប់មនុស្ស៣នាក់ និងបាក់បង្គោលភ្លើង១ដើម

141

បន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្តធន់ធំបើកបុកម៉ូតូ បានបង្កឲ្យមានមនុស្សស្លាប់៣ បាក់បង្គោល១ដើម និងការខូចខាតជាច្រើនទៀត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៥០នាទី យប់ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តធន់ធំ ពាក់ស្លាក់លេខបន្ទាយមានជ័យ2A.1542 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុក ម៉ូតូមួយគ្រឿងម៉ាកហុងដា សេរីឆ្នាំ២០១៩ ពាក់ស្លាក់លេខ បន្ទាយមានជ័យ1T.7414 ក្នុងទិសដៅច្រាស់គ្នា បណ្តាលឲ្យអ្នកជិះម៉ូតូ ៣នាក់ រួមមាន ៖ ១.ឈ្មោះ សម្បត្តិ វិនថាដា ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ស៊ូ ថានុន ភេទប្រុស អាយុ២២ឆ្នាំ ៣.ឈ្មោះ សាយ សុភី ភេទប្រុស អាយុ២៤ឆ្នាំ ទាំង៣នាក់ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ស្លាប់ភ្លាម ៗ នឹងកន្លែង ម៉ូតូខូចខាតទាំងស្រុង និងបាក់បង្គោលភ្លើង១ដើមផងដែរ ។

ក្រោយកើតហេតុ ភ្លាមសមត្ថកិច្ចបាន ទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួន អ្នកបើករថយន្ត (មិនទាន់ស្គាល់អត្តសញ្ញាណ) ទូកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕

ចំណែក