ជាប់ពន្ធនាគារ៣ដងហើយ ចេញមកវិញលួចទៀត ត្រូវចាប់បញ្ជូនជាលើកទី៤

118

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅតុលាការជាលើកទី០៤  ក្រោយជាប់ពន្ធនាគារ០៣ដងហើយ មិនរាងចាល នៅតែធ្វើសកម្មភាពលូចទ្រព្យសម្បត្តិ(ឆក់ខ្សែរករ) អ្នកដទៃទៀត ។

លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាលើកទី០៤នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់កែវមុន្នី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ខេន ស្រីណាន ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ថា ត្រូវបានក្រុមចោរជិះម៉ូតូមកឆក់ខ្សែរករមានទម្ងន់៥ជី ត្រង់ចំណុចក្រុមទី០២ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កម្លាំងនគរបាលរបស់លោកបានធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អាយុ ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការជាលើកទី០៤ ក្រោយពីជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន០៣ដង នៅមិនរាងចាលពាក់ពន្ធ័អំពើលួចមានស្ថានទម្ងន់ទោសដូចគ្នា ៕

ចំណែក