ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបើកបត់ឆ្វេងបណ្តាលអោយមនុស្ស០៣នាក់រងរបួសស្រាល

ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់បានរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០១គ្រឿងបុកប៉ះជាមួយម៉ូតូ០១គ្រឿងផ្សេងទៀតដែលកំពុងបើកបត់ឆ្វេង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង៤០នាទី ថ្ងៃទី០៧.ខែវិច្ឆិកា ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៣  ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

  ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០២២មួយគ្រឿងពាក់ផ្លាកលេខ ស្ទឹងត្រែង 1C.0868 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាស្ត្រីម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនម៉ូតូបានបើកបត់ឆ្វេងភ្លាមនោះក៏ស្រាប់តែមានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកZOOMER ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AK.2019បើកបរដោយនារីម្នាក់ក្នុងទិសដៅស្របគ្នាបើកបរឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយដួលរងរបួសស្រាលទាំងបីនាក់ ចំណែកម៉ូតូខូចខាតទាំងសងខាងផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងរួចភាគីទាំងសងខាងបានធ្វើការសម្របសម្រួលបញ្ចប់ដោយព្រមព្រៀងគ្នាមើលរបួស និងយកម៉ូតូធ្វើរៀងៗខ្លួន។

 

CATEGORIES
Share This