ប្រណាំងទូក ខ្ទះត្នោត និងទូកត្នោតលើកទឹក បែរជា ទីក្រុងកំសាន្តហ៊ុយឡេង ខេត្តបន្ទាយមានជ័យ ប្រណាំងលើទឹក និងលើគោកទៅវិញ

បន្ទាយមានជ័យ ៖ ចាំមើលតើការប្រណាំងទូក ខ្ទះត្នោតនិងទូកត្នោនៅលើទឹក និងលើគោក សប្បាយយ៉ាងណានៅថ្ងៃទី៧,៨ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ នាទីក្រុងកំសាន្តហ៊ុយឡេង ខេត្តបន្ទាយមានជ័យ ដែលបានរៀបចាំពិធីប្រណាំងទូក ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូកប្រពៃណីជាតិខ្មែរ ។

កម្មវិធីប្រណាំងខាងលើ ដែលរៀបចំដោយទីក្រុងកំសាន្តហ៊ុយឡេង ខេត្តបន្ទាយមានជ័យ មានកម្មវិធីដូចជា ៖ ប្រណាំងទូក, ខ្ទះត្នោត និង ទូកត្នោត, ដើរលើខ្សែពួរឆ្លងអូរ, តាំងពិព័រណស្តង់ និង​​ កម្មវិធីផ្សេងៗជាច្រើនទៀត ។​ រង្វាន់នៃអ្នកទទួលបានជ័យលាភីប្រណាំងទូកចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់ ២,000,000 រៀល, ទូកចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់ ១,000,000 រៀល, ទូកចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់ ៥0,0000រៀល ។

ទីក្រុងកំសាន្ត ហ៊ុយឡេង មានអាសយដ្ឋាន នៅគល់ស្ពានបឹងឈូក បណ្តាយផ្លូជាតិលេខ៦ ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ដោយមានម្ចាស់ក្រុមហ៊ុន គឺ លោកហ៊ុយ ឡេង ៕

CATEGORIES
Share This