បញ្ជូនខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងតាមអនឡាញOnline ចំនួន១២​នាក់ទៅកាន់តុលាការ

ខេត្តបាត់ដំបង! កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២២​ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​បញ្ជូនខ្លួនជនសង័្សយប្រុស​ ស្រីចំនួន១២នាក់ដែលជាមុខសញ្ញាលួចលាក់ប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ​ Online ដោ​យខុសច្បាប់នៅក្នុងក្រុងបាត់ដំបងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ ។

លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុ​ង​ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិ​ត​ស្រាលបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនអ្នកញៀនល្បែងព្រមទាំងអ្នកចា​ត់ចែង​ក្នុងនោះផង​ ធ្វេីឡេីងកាលពីថ្ងៃទី០៣ ខែវិ​ច្ឆិកា​ ឆ្នាំ​២០២២​ នៅចំណុចទីតាំង​០៣ផ្សេងគ្នាក្នុងក្រុងបាត់ដំបង​ ដោយអនុវត្តបទ​បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ ក៏ដូចជាលោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ និងលោកវរសេនី​យ៍​ទោ​ ភួង​ ច័ន្ទតារា​ ស្នងការរងជំនួយការការងារការិយាល័យព្រហ្មទ័ណ្ឌកម្រិត​ស្រាល​ ដែលមាន​លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុ​ង​ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិ​ត​ស្រាលបានដឹក​នាំកម្លាំង​ រួមជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការ បា​នអនុវត្ត​ការងារនេះដែលមានតំ​ណាងអយ្យការ​ចូលរួម​ផងដែរ។

ក្រោយធ្វេីការសាកសួរស្រាវជ្រាវរួចមកជនសង្ស័យទាំង១២នាក់ត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅអ​យ្យការអមសាលាដំបូង​ ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

CATEGORIES
Share This