ស្ត្រីអ្នកលក់ប្រហិតម្នាក់ ត្រូវបានជនសង្ស័យប្រុសស្រី០៣នាក់វាយប្លន់យកលុយនិងទ្រព្យសម្បត្តិអស់ជាច្រើន
ខេត្តបាត់ដំបង! ស្រ្តីជាអ្នកលក់ប្រហិតនិងគ្រឿងហូបម្នាក់ត្រូវបានក្រុមជនសង្ស័យប្រុសស្រី០៣នាក់មកធ្វើសកម្មភាពវាយប្លន់យកលុយនិងទ្រព្យសម្បត្តិអស់ជាច្រើនគេចខ្លួនទៅដោយសុវត្ថិភាព។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចខាងមុខសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ហើយតាមការលើកឡើងពីស្ត្រីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហើយគឺមានយុវជនចំនួនបីនាក់មិនស្គាល់អត្តសញ្ញាណក្នុងនោះមានស្រីម្នាក់បានជិះម៉ូតូ០១គ្រឿងមកឈប់ខាងមុខកន្លែងលក់ហើយខ្លួនក៏សួរថាប្អូនទិញប្រហិតអី ភ្លាមនោះពួកគេបានដើរចូលមកនិងបានចាប់សក់ក្របួចគ្រៀកខ្លួនទៅក្រោយ និងបានខ្ទប់មាត់ហើយបានយកអំបោសដងឬស្សីវៃមកលើថ្ងាស់ជាច្រើនអំបោស និងបានប្រមូលបារយកលុយនិងទ្រព្យសម្បត្តិជាច្រើននៅក្នុងកាបូបស្ពាយរួចជិះម៉ូតូគេចទៅបាត់តែម្តង។
សម្ភារៈបាត់បង់មាន! -លុយដុល្លារចំនួន ៤០០ដុល្លារ -លុយខ្មែរចំនួន ០៣លាន ១៥ម៉ឺន -ខ្សែកមាស០១តម្លឹង -ខ្សែដៃ០១តម្លឹងកន្លះ -រួមនឹងកងដៃ០៣ឈុតទៀតផងដែរ ហើយបន្ទាប់មកខ្លួនក៏បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចកំពុងខិតខំយកចិត្តទុកដាក់ក្នុងការស្វែងរកក្រុមជនសង្ស័យទាំងនោះដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។